ការតាំងពិពណ៌ “ឧត្តមសេនីយ៍ល្បីឈ្មោះរបស់វៀតណាមតាមរយៈវណ្ណកម្មសិល្បៈ”


ការតាំងពិពណ៌ “ឧត្តមសេនីយ៍ល្បីឈ្មោះរបស់វៀតណាមតាមរយៈវណ្ណកម្មសិល្បៈ” - ảnh 1
ការតាំងពិពណ៌ “ឧត្តមសេនីយ៍ល្បីឈ្មោះរបស់វៀតណាមតាមរយៈវណ្ណកម្មសិល្បៈ” (Image: VNA)

(VOVworld) - រូបថតឯកសារស្តីអំពីបណ្ដាឧត្តមសេនីយ៍ដែលមានការរួមវិភាគទាន ដ៏ធំធេងក្នុងដំណើការកសាងកំលាំងកងទ័ពប្រជាជនវៀតណាម ត្រូវបានបង្ហាញជា លើកដំបូងនៅការតាំងពិពណ៌ដោយប្រធានបទ “ឧត្តមសេនីយ៍ល្បីឈ្មោះរបស់ វៀតណាមតាមរយៈបណ្ដាវណ្ណកម្មសិល្បៈ” នៅទីក្រុងហាណូយ។ នេះគឺជាសកម្មភាព ស្ថិតក្នុងក្របខ័ណ្ឌគំរោងការណ៍ “រឿងព្រេងវៀតណាម” ដែលសមាគមបេតិក្ខភ័ណ្ឌ អនុវត្តសំដៅរួមចំណែកពង្រីកតំលៃប្រវត្តិសាស្ត្របដិវត្តន៍របស់ប្រជាជាតិតាមរយៈការ កសាងគំរូវីរជនជាតិក្នុងបណ្ដាវណ្ណកម្មសិល្បៈ។ រូ​បភាពនៃវិរៈឧត្តមសេនីយ៍ចំនួន ២ រូប គឺនាយឧត្តមនេសីយ៍និងជាអគ្គមេបញ្ជាការកងទ័ពប្រជាជនវៀតណាម Vo Nguyen Giap និងនាយឧត្តមសេនីយ៍ Nguyen Chi Thanh ដែលបាន ដឹកនាំកងទ័ពប្រជាជនវៀតណាម
ដណ្តើមបានជ័យជំនះដ៏ត្រចះត្រចង់ក្នុងការតស៊ូប្រឆាំងអាណានិគមនិយមបារាំងនិង
ចក្រពត្តិអាមេរិកត្រូវបានបង្ហាញក្នុងព្រឹត្តិការនេះ។ ការតាំងពិពណ៌រនេះនឹងប្រព្រឹត្តទៅ
ដល់ថ្ងៃទី ៥ មករា ឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ