ការតាំងពិពណ៌រ “ប្រពៃណីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមពីសតវត្សទី ១៩ ដល់ទី ២០”

ការតាំងពិពណ៌រ “ប្រពៃណីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមពីសតវត្សទី ១៩ ដល់ទី ២០”  - ảnh 1
ថ្នាក់ដឹកនាំខេត្ត Pyrenees – Orientale រួមជាមួយឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅបារាំងបានវាយ តំលៃខ្ពស់ចំពោះតួនាទីរបស់ប្រធានសមាគម៍វប្បធម៌បារាំង-វៀតណាម លោកស្រី Nguyen Thi That Peel ក្នុងការ ជំរុញចំណងមិត្តភាពរវាងប្រជាជាតិនៃប្រទេសទាំង ២។ (Image: VOV)


(VOVworld) – ចាប់ពីថ្ងៃទី ៤ មេសា ដល់ទី ១៥ ឧសភា ឆ្នាំ ២០១៤ ការតាំង
ពិពណ៌រដោយប្រធានបទ “ប្រពៃណីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន
វៀតណាមពីសតវត្សទី ១៩ ដល់ទី ២០” បានប្រព្រឹត្តទៅនៅទីក្រុង Perignan
បារាំង។ រូបថតចំនួន ១ រយផ្ទាំងស្តីអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន
វៀតណាមស្ថិតក្នុងដំណាក់កាលពោលខាងលើត្រូវបានឧទ្ទេសនាមដល់មិត្ត
ភក្តបារាំងនៅទីក្រុង Perignan និយាយដោយឡែក និងខេត្ត Pyrenees – Orientale
ទាំងមូល និយាយរួម។ ថ្នាក់ដឹកនាំខេត្ត Pyrenees – Orientale រួមជាមួយឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅបារាំងបានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ប្រធាន
សមាគម៍វប្បធម៌បារាំង-វៀតណាម លោកស្រី  Nguyen Thi That Peel ក្នុងការ ជំរុញចំណងមិត្តភាពរវាងប្រជាជាតិនៃប្រទេសទាំង ២។ លោកស្រី Nguyen Thi
That Peel បានចែករំលែកថា៖​

“នៅពេលដែលយើងរស់នៅឯបរទេស ប្រសិនបើ យើងមិនរក្សាបានវប្បធម៌ប្រជាជាតិ របស់ខ្លួនទេនោះយើងនឹងស្តាយក្រោយ។ ពេលណាយើងអាចសម្របសម្រួលរវាង វប្បធ៌មរបស់ប្រទេសជាតិនិងវប្បធម៌នៅបរទេសដែលយើងកំពុងរស់នៅ ពេលនោះ យើងនឹងមានសុភមង្គល។ នេះគឺជាបទពិសេធន៍របស់ខ្លួន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ