ការតាំងពិព័រណ៍រូបថត “វៀតណាមនាបច្ចុប្បន្ន” នៅអ៊ីរ៉ង់

ការតាំងពិព័រណ៍រូបថត “វៀតណាមនាបច្ចុប្បន្ន” នៅអ៊ីរ៉ង់ - ảnh 1
ឯកអគ្គរដ្ឋទូត Nguyen Hong Thach (ខាងស្ដាំ)និងភ្ញៀវដើរទស្សនាពិព័រណ៍ (រូបថត៖TTXVN)

(VOVworld) - ចាប់ពីថ្ងៃទី២៤ដល់ទី៣០ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់
បានរៀបចំសប្ដាហ៍ពិព័រណ៍រូបថតដោយប្រធានបទ “វៀតណាមនាបច្ចុប្បន្ន” ក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់លោកប្រធាន
ហូជីមិញនិងលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អ៊ីរ៉ង់។ថ្លែង
មតិនៅពិធីបើក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់លោក Nguyen Hong Thach បានសំណេះសំណាលថា ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងអ៊ីរ៉ង់
បានអភិវឌ្ឍន៍ដោយឥតឈប់ឈរនាពេលកន្លងទៅ ហើយការតាំង ពិព័រណ៍លើក
នេះនឹងបង្កើតបុព្វបទសំរាប់ការបើកទូលាយសកម្មភាពជួបប្រា ស្រ័យវប្បធម៌
ផ្សេងៗទៀតនៅអ៊ីរ៉ង់។លោក Mohammadi នាយកអង្គការវប្បធម៌ សិល្បៈនៃទីក្រុង
Tehran បានថ្លែងថា ការតាំងពិព័រណ៍នេះគឺជាឱកាសដ៏វិសេសវិសាលដើម្បីប្រជា
ជននៃប្រទេសទាំង២ស្វែងយល់អំពីខឿនវប្បធម៌របស់គ្នាទៅវិញទៅមក និង
បង្កើត គ្រិះស្ថានដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំង២ទៀត
ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ