ការតាំងពិព័រណ៍ស្តីពីកោះសមុទ្រនៅប្រទេសប៉ូឡូញ

ការតាំងពិព័រណ៍ស្តីពីកោះសមុទ្រនៅប្រទេសប៉ូឡូញ - ảnh 1
ទិដ្ឋភាពនៅការតាំងពិព័រណ៍ (រូបថតៈ http://anninhthudo.vn/)


(VOVworld)-ការតាំងពិព័រណ៍រូបថត “វៀតណាម ប្រទេសរបស់សមុទ្រនិងប្រជុំ
កោះ” បានបើកនៅទីក្រុង Lodz ប្រទេសប៉ូឡូញ។​ការតាំងពិព័រណ៍នេះបានប្រ ព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៨មេសា ដោយមានការតាំងបង្ហាញរូបថតចំនួន
៣៦ផ្ទាំង ក្នុងនោះមានទាំងផែនទីបុរាណរបស់អង់គ្លេស ប៊ែលហ្ស៊ីក ព័រទុយហ្គាល់
និងវៀតណាម ដែលសម្តែងនូវអធិបតេយ្យភាពរបស់វៀតណាមលើ​សមុទ្រខាង កើតនិងចំពោះប្រជុំកោះ Hoang Sa និង Truong Sa រួមទាំងការដែល ចិនពូនជ្រុំនិង កែច្នៃនៅលើបណ្តាកោះនៅសមុទ្រខាងកើតដោយខុសច្បាប់ជា ដើម។ ក្នុងក្រប ខ័ណ្ឌនៃការតាំងពិព័រណ៍នេះ​ បានប្រព្រឹត្តទៅសន្និសីទដោយ ប្រធានបទ “Talk
វៀតណាម - ប្រទេសរបស់សមុទ្រនិងប្រជុំកោះ”​។ នៅទីនេះ វាគ្មិនបានពិភាគ្សា
អំពីបំរ៉ែបំរួលគួរឲ្យគតសម្គាលនាពេលថ្មីៗនេះនៅសមុទ្រខាង កើត ជាពិសេសគឺ
សកម្មភាពរំលោភច្បាប់អន្តរជាតិរបស់ចិននៅសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ