ការធ្វើដង្ហែក្បួនប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅហុងគ្រី

(VOVWORLD) - នាថ្ងៃទី ២០ ខែមិថុនា ប្រជាជនរាប់រយនាក់មកពីរដ្ឋធានី Budapest របស់ហុងគ្រីបានប្រមូល ផ្តុំគ្នានៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសនេះដើម្បីសំដែងការប្រឆាំងនឹងអំពើរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក។
ការធ្វើដង្ហែក្បួនប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅហុងគ្រី - ảnh 1 ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុង Budapest ប្រទេសហុងគ្រីដើម្បីប្រឆាំងនឹងការរើសអើងជាតិសាសន៍កាលពីថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២០ (រូបថតៈ AFP / TTXVN)

 

នេះជាការធ្វើដង្ហែក្បួនលើកទី ២ នៅទីនេះ បន្ទាប់ពីការធ្វើដង្ហែក្បួន លើកដំបូងដែលបានធ្វើឡើង កាលពីថ្ងៃទី ៧ ខែមិថុនា ដើម្បីគាំទ្រចំពោះចលនា Black Lives Matter នៅសហរដ្ឋអាមេរិកដែលជាការ ផ្ទុះឡើងយ៉ាងខ្លាំងបន្ទាប់ពីប៉ូលីសបានបណ្តាលឱ្យបុរសស្បែកខ្មៅលោក George Floyd ស្លាប់នៅ Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក។

អ្នកធ្វើដង្ហែក្បួនភាគច្រើននៅទីក្រុង Budapest សុទ្ធសឹងតែពាក់ម៉ាសដើម្បីជៀសវាងហានិភ័យនៃការឆ្លងជំងឺរាតត្បាត Covid-19។ ពួកគេកាន់បដា សរសេរថា “និយាយទេចំពោះអំពើរើសអើងជាតិសាសន៍រាល់ថ្ងៃ” ជាដើម ។ ក្នុងការធ្វើដង្ហែរក្បួនទាំងពីរ នេះ ប៉ូលីសត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវដើម្បីធានាសន្តិភាព។ ពួកគេបានស្នើឱ្យអ្នកធ្វើដង្ហែរក្បួន ធានារក្សាគម្លាតសង្គមឲ្យបានល្អផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ