ការនាំចេញរបស់វៀតណាមទៅទ្វីបអាហ្វ្រិកមានកំណើនដ៏ល្អប្រសើរ

ការនាំចេញរបស់វៀតណាមទៅទ្វីបអាហ្វ្រិកមានកំណើនដ៏ល្អប្រសើរ - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh ថ្លែងមតិនៅវេទិការ (រូបថត៖VGP)
(VOVworld) - វេទិការជំរុញទំនាក់ទំនងកិច្ចសហប្រតិបតិ្តការរវាងបណ្ដាធនាគានៃទ្វីប
អាហ្វ្រិកនិងប្រទេសអាស៊ានប្លុក Francophonie នានា ដោយសភាពាណិជ្ចកម្មនិងឧស្សា
ហកម្មវៀតណាម (VCCI) រៀបចំឡើង នាព្រឹកថ្ងៃទី២៥ មិថុនា នៅទីក្រុងហូជីមិញ
បានទាក់ទាញការចូលរួមរបស់តំណាងចំនួន១៥០នាក់មកពីប្រទេសចំនួន១៧ ក្នុង
សហគម Francophonie រួមជាមួយតំណាងរបស់ធនាគាចំនួន៤០នៃទ្វីបអាហ្រ្វិក​ និង
វៀតណាម។ថ្លែងមតិនៅទីវេទិការនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van
Ninh បានសង្កត់ធ្ងន់ថា តំលៃប្រាក់ពាណិជ្ចកម្មនាំចេញរបស់វៀតណាមនៅទ្វីបអាហ្វ្រិក
កើនឡើងពី ៣​ ដល់ ៤% ជារៀងរាល់ឆ្នាំនឹងបន្តកើនឡើងថែមទៀតនាពេលខាងមុខ។
តាមលោក Vu Van Ninh វៀតណាមនិងទ្វីបអាហ្វ្រិកមានសក្ដានុភាព ឧត្តមភាពជាច្រើន
ដែលបំពេញឲ្យគ្នាទៅវិញទៅមក។លោក បានបន្ថែមទៀតថា រដ្ឋាភិបាលវៀតណានឹង
បង្កលក្ខណៈងាយស្រួលដើម្បីបណ្ដាក្រុមហ៊ុនធ្វើអាជីវកម្ម និងធនាគាវៀតណាម​
សហប្រតិបតិ្តការនិងវិនិយោគទុន នៅតំបន់អាហ្វ្រិកនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ