ការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់បញ្ជាល់ពី មនសិការនយោបាយ ជំនឿងនយោបាយរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ

(VOVWORLD) - ការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១-២០២៦ បានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។
ការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ និងតំណាង  ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់បញ្ជាល់ពី  មនសិការនយោបាយ ជំនឿងនយោបាយរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ - ảnh 1អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា ប្រធានខុទ្ទកាល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតលោក Bui Van Cuong (រូបថត៖ TTXVN)

ម្ចាស់បោះឆ្នោតជាង ៦៩ លាននាក់នៅទូទាំងប្រទេសបានអនុវត្តសិទ្ធិនិងកាតព្វកិច្ចជាពលរដ្ឋរបស់ខ្លួនដោយបានទៅបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១-២០២៦  កាលពីថ្ងៃទី ២៣ ខែឧសភាកន្លងទៅ។បច្ចុប្បន្ននេះនៅតាមមូលដ្ឋាននានាបានធ្វើការប្រកាសអំពីការវាយតម្លៃបឋមអំពីការបោះឆ្នោត ជ្រើសតាំងសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១-២០២៦ ព្រមទាំងប្រកាសលទ្ធផលនៃការបោះឆ្នោតនិងបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោតក្រុមប្រឹក្សាប្រជាជនខេត្ត / ក្រុង សម្រាប់អាណត្តិ ២០២១-២០២៦។

អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា ប្រធានខុទ្ទកាល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតលោក Bui Van Cuong បានអះអាងថា ការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១-២០២៦ បានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ដោយមានអត្រាអ្នកទៅបោះឆ្នោតខ្ពស់គឺ ៩៩,៦០% ដោយបានបញ្ជាក់ពីមនសិការនយោបាយ សេចក្ដីស្នេហាជាតិ និងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ។ នៅថ្ងៃទី ១០ ខែមិថុនាខាងមុខ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតនឹងជួបប្រជុំក្រោមអធិបតីភាពលោក Vuong Dinh Hue ប្រធានរដ្ឋសភាដើម្បីធ្វើការវាយតម្លៃរួមអំពីការបោះឆ្នោតនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ