ការបោះឆ្នោតនៅចក្រភពអង់គ្លេស - គណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាចទទួលបានការគាំទ្រយ៉ាងខ្លាំងពីគណបក្ស Brexit

(VOVWORLD) - នាថ្ងៃទី ១១ ខែវិច្ឆិកា ថ្នាក់ដឹកនាំគណ បក្ស Brexit លោក Nigel Farage បានប្រកាសថាគណបក្សនេះនឹងមិនបង្ហាញបេក្ខជនប្រកួតប្រជែងចំនួន ៣១៧ អាសនៈដែលគណបក្សអភិរក្សនិយមបានគ្រប់គ្រងក្នុងការបោះឆ្នោតសកលនៅខែក្រោយនោះទេ ប៉ុន្តែនឹងព្យា យាមយកឈ្នះអាសនៈស្ទើរតែទាំងអស់នៅក្នុងសភាអង់ គ្លេស។
ការបោះឆ្នោតនៅចក្រភពអង់គ្លេស - គណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាចទទួលបានការគាំទ្រយ៉ាងខ្លាំងពីគណបក្ស Brexit - ảnh 1 គណបក្សអភិរក្សនិយមដែលកំពុងកាន់អំណាចទទួលបានការគាំទ្រយ៉ាងខ្លាំងពីគណបក្ស Brexit (រូបថត៖ AFP/TTXVN)

លោក Farage បានឲ្យដឹងថា លោកមិនមានបំណងចង់ឲ្យភាគីនានាប្រឆាំងជំទាស់នឹងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (ឬហៅថាBrexit) ដែល បានឈ្នះក្នុងការបោះឆ្នោតសកលនៅថ្ងៃទី ១២ ខែធ្នូខាងមុខ  ហេតុនេះហើយនឹងដកបេក្ខ ជនចូលរួមការបោះឆ្នោតដណ្តើមអាសនៈដែលគណបក្សអភិរក្សនិយមបានយកឈ្នះនៅក្នុងការបោះឆ្នោតនាឆ្នាំ ២០១៧។ លោក Farage បានសង្កត់ធ្ងន់ថា គណបក្ស Brexit នឹងផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងយកឈ្នះអាសនៈរបស់គណបក្សការងារអង់គ្លេស ដោយអះអាងថា គណបក្សប្រឆាំងសំខាន់នេះបានបំបែកការសន្យាទាំងស្រុង ដែលបានលើកឡើងក្នុងការបោះឆ្នោតនាឆ្នាំ ២០១៧ ក៏ដូចជារបស់គណ បក្សដទៃទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ