ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ ទីក្រុងវ៉ាស៊ីនតោន និងរដ្ឋចំនួន ៨ បានអនុវត្តន៍ការបោះឆ្នោតបឋម

(VOVWORLD) - នាថ្ងៃទី ២ ខែមិថុនា ក្រុងវ៉ាស៊ីនតោន និងរដ្ឋចំនួន ៨ របស់សហរដ្ឋអាមេរិកបានអនុវត្តន៍ការបោះឆ្នោតបឋម ។ មុននេះ មានរដ្ឋមួយចំនួនត្រូវបានផ្លាស់ប្តូរកាលវិភាគដោយសារតែការផ្ទុះឡើងនៃជំងឺ COVID-19 ។ រដ្ឋនានាបានលើកទឹកចិត្តឱ្យមានការពង្រីករបៀបផ្ញើរសន្លឹកឆ្នោតតាមប្រៃសណីយ៍។ នេះគឺជាវិធានការបោះឆ្នោតមួយប្រកបដោយប្រសិទ្ធភាព។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ ទីក្រុងវ៉ាស៊ីនតោន និងរដ្ឋចំនួន ៨ បានអនុវត្តន៍ការបោះឆ្នោតបឋម - ảnh 1 ប្រធានាធិបតីអាមេរិកDonald Trump (ឆ្វេង) និងអតីតអនុប្រធានាធិបតី Joe Biden ។ រូបថតៈ AFP / TTXVN

ការបោះឆ្នោតបឋមត្រូវបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋនៅតែជជែកវែកញែកលើរបៀប បោះឆ្នោតតាមប្រៃសណីយ៍។ ភាគីប្រជាធិបតេយ្យបានគាំទ្ររបៀបបោះឆ្នោតនេះ ដើម្បីការពារសុវត្ថិភាព ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump មកពីគណបក្សសាធារណរដ្ឋបានប្រឆាំងជំទាស់ចំពោះរបៀបបោះឆ្នោតនេះ ដោយហេតុផលថា បង្កើនហានិភ័យនៃការលួចបន្លំសន្លឹកឆ្នោត។

យោងតាមលទ្ធផលរាប់សន្លឹកឆ្នោតថ្មីៗបំផុតនៅតាមរដ្ឋនានាបានឲ្យដឹងថា អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យទទួលបានជ័យជំនះនៅរដ្ឋ Indiana,Pennsylvania, Rhode Island, Maryland និង Dakota ខាងត្បូង ដោយសំឡេងឆ្នោតគាំទ្រច្រើនលើសលប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ