ការបោះឆ្នោតនៅអាមេរិក៖មជ្ឈដ្ឋានអ្នកជំនាញការព្យាករណ៍អំពីឥទ្ធិពលនៃរឿងអាស្រូវរបស់ក្រួសារ Clinton

ការបោះឆ្នោតនៅអាមេរិក៖មជ្ឈដ្ឋានអ្នកជំនាញការព្យាករណ៍អំពីឥទ្ធិពលនៃរឿងអាស្រូវរបស់ក្រួសារ Clinton - ảnh 1
លោកស្រី Hillary Clinton ក្នុងយុទ្ធនាការបោះឆ្នោតនៅក្រុង Las Vegas កាលពីថ្ងៃទី២ វិច្ចិកា
 (រូបថត៖AP/TTXVN)

(VOVworld) - រាល់សេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់នៃស្ថាប័នស៊ើបអង្កេតសហ
រដ្ឋ អាមេរិក (FBI) ដែលមានសញ្ញាអវិជ្ជមានចំពោះបេក្ខជននៃគណៈបក្សប្រជាធិប
តេយ្យលោកស្រី Hillary Clinton គឺមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគំរាមកំហែងទៅ
លើលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី៨ វិច្ចិកាខាងមុខ ដែលត្រូវបាន
ព្យាករណ៍ថា នឹងជាជ័យជំនះរបស់អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ប៉ុន្តែនឹងនាំទៅ
ឲ្យមានផលប៉ះពាល់នៅក្រោយការបោះឆ្នោតចំពោះរដ្ឋអំណាចប្រជាធិបតេយ្យ។
ទន្ទឹមនឹងនោះ រឿងអាស្រូវនេះក៏គំរាមកំហែងទៅលើឧត្តមភាពរបស់គណៈបក្ស
ប្រជាធិបតេយ្យក្នុងការបោះឆ្នោតរដ្ឋសភា ក៏ដូចជានាំមកនូវឧបសគ្គ ច្រើនសំរាប់
លោកស្រី Clinton ក្នុងដំណាក់កាលដំបូងឡើងគ្រងតំណែងផងដែរ។
ប៉ុន្មានថ្ងៃក្រោយពីប្រកាសអំពីការធ្វើស៊ើបអង្កេតសំបុត្រអេឡិចត្រូនិករបស់
ទីប្រឹក្សារបស់លោកស្រី Clinton នោះ នាថ្ងៃទី១ វិច្ចិកា ស្ថាប័ន FBI បន្តប្រកាសឯក
សារទាក់ទិនដល់ការដែលអតីតប្រធានាធិបតីអាមេរិកលោក Bill Clinton លើក
លែងទោសសំរាប់សហគ្រិន Marc Rich។លោក​ Rich ត្រូវបានកាត់ទោសពីអំពើ
គេចពន្ធនៅអាមេរិក។អតីតភរិយារបស់លោករូបនេះ លោកស្រី Denise Eisenberg
 ជាអ្នកផ្ដល់ហិរញ្ញប្បទានចម្បងរបស់គណៈបក្សប្រជាធិបតេយ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ