ការបោះឆ្នោតមុនពេលកំណត់ប្រព្រឹត្តទៅនៅខេត្តក្រុងជាច្រើនលើទូទាំងប្រទេស

ការបោះឆ្នោតមុនពេលកំណត់ប្រព្រឹត្តទៅនៅខេត្តក្រុងជាច្រើនលើទូទាំងប្រទេស - ảnh 1
អ្នកបោះឆ្នោតនៅកោះ Song Tu ខាងលិចនៃប្រជុំកោះ Truong Sa ទៅបោះឆ្នោត

(VOVworld) - ចាប់ពីម៉ោងទី៧ព្រឹកថ្ងៃទី១៥ ឧសភា អ្នកបោះឆ្នោតនៃស្រុកកោះ
Truong Sa បានដំណើរការបោះឆ្នោតសមាជិកសភានីតិកាលទី១៤និងតំណាងក្រុម
ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិពីឆ្នាំ២០១៦-២០២១ មុននៅដីគោកមួយ
សប្ដាហ៍ដោយសារលក្ខណៈភូមិសាស្ត្រ។
ក៏នាព្រឹកថ្ងៃដដែល អ្នកបោះឆ្នោតចំនួន៥ពាន់៨រយនាក់នៃឃុំចំនួន៣នៅតំបន់
ព្រំដែន តំបន់ក្រីក្រពិសេសនៃស្រុក Muong Te ខេត្ត Lai Chau ភាគខាងជើងវៀត
ណាមបានទៅបោះឆ្នោតសមាជិកសភានីតិកាលី១៤និងតំណាងក្រុមប្រឹក្សា
ប្រជាជនគ្រប់ជាន់ថ្នាក់ផងដែរ។តាមការស្ថិតិរបស់ គណៈកម្មការបោះឆ្នោតស្រុក
 Muong Te ថា នាព្រឹកថ្ងៃទី១៥ ឧសភា ៨០%នៃ បរិមាណអ្នកបោះឆ្នោតបានទៅ
បំពេញកាតព្វកិច្ចរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ