ការបោះឆ្នោតរដ្ឋសភានៅប៉ូឡូញ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ខែតុលា (តាមម៉ោងតំបន់) អ្នកបោះឆ្នោតប៉ូឡូញបានចាប់    ផ្តើមទៅបោះឆ្នោតរដ្ឋសភានីតិកាលថ្មីដោយលទ្ធភាពជាច្រើនដែលថាគណបក្ស ច្បាប់និងយុត្តិធម៌ (PiS) កាន់អំណាចនឹងទទួលជ័យជំនះ ក៏ប៉ុន្តែអាចបាត់បង់សំឡេងភាគច្រើននៅក្នុងរដ្ឋសភា តាមរយៈនោះជួយឲ្យគណបក្សប្រឆាំងបង្រួមគម្លាតផងដែរ។
ការបោះឆ្នោតរដ្ឋសភានៅប៉ូឡូញ - ảnh 1 ថ្នាក់ដឹកនាំគណបក្ស ច្បាប់និងយុត្តិធម៌ (PiS) លោក Jarosław Kaczyński (រូបថត៖ PAP)

ការបោះឆ្នោតចាប់ផ្តើមនៅម៉ោង ៥ ព្រឹកហើយអូសរយៈពេលរហូតដល់ម៉ោង ១៧ ល្ងាច (តាមម៉ោងតំបន់)។ ការស្ទង់សាធារណជនមតិចំនួនពីរដែលត្រូវបានប្រកាសកាលពីថ្ងៃទី ១១ ខែតុលា បានបង្ហាញឲ្យឃើញថា គណបក្ស PiS ភាគច្រើននៅក្នុងរដ្ឋសភាកំពុងប្រឈមនឹងហានិភ័យនៅពេលដែលគណបក្សនេះទទួលបានការគាំទ្រពី ៤០ ទៅ ៤១,៧% ខណៈដែលគណបក្សប្រឆាំងដឹកនាំដោយសហព័ន្ធពលរដ្ឋ ( KO) អាចទទួលបានសំឡេងគាំទ្រសរុបពី ៤១,៤ ទៅ ៤៥ % ។ លទ្ធផលបឋមនៃការបោះឆ្នោតនេះនឹងត្រូវបានប្រកាសនៅថ្ងៃទី ១៤ ខែតុលាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ