ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ ជុំជជែកដេញដោលជុំចុងក្រោយមុនថ្ងៃ​បោះឆ្នោតដ៏សំខាន់ “ថ្ងៃអង្គារ​អស្ចារ្យ”

(VOVWORLD) - នៅក្នុងការជជែកដេញដោលបេក្ខជនរបស់គណៈបក្សប្រជាធិបតេយ្យខិតខំប្រឹងប្រែងផ្តោតលើការបង្ហាញទស្សនៈគោលនយោបាយរបស់ខ្លួនយ៉ាងខ្លាំងក្លាអំពីបញ្ហាជាច្រើនដូចជាសុខភាពធានារ៉ាប់រងសុខាភិបាលតម្លៃថ្នាំពេទ្យ។
ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ ជុំជជែកដេញដោលជុំចុងក្រោយមុនថ្ងៃ​បោះឆ្នោតដ៏សំខាន់ “ថ្ងៃអង្គារ​អស្ចារ្យ” - ảnh 1 ជុំជជែកដេញដោលជុំចុងក្រោយមុនថ្ងៃបោះឆ្នោតដ៏សំខាន់ “ថ្ងៃអង្គារអស្ចារ្យ” (រូបថត៖ TTXVN)

នៅថ្ងៃទី ២៥ខែកុម្ភៈបេក្ខជនរបស់គណៈបក្សប្រជាធិបតេយ្យ ដែលចូលរួមក្នុងការបោះឆ្នោតអាមេរិក ឆ្នាំ ២០២០ បានចាប់ផ្តើមការជជែក ដេញដោលលើកទី ១០ ពីទីក្រុង Charleston រដ្ឋ Carolina ខាងត្បូងមុនការបោះឆ្នោតបឋមតាមរូបភាពនៃការបោះឆ្នោតនៅរដ្ឋនេះនៅថ្ងៃទី ២៩ ខែកុម្ភៈ។

នៅក្នុងការជជែក ដេញដោលបេក្ខ ជន របស់គណៈបក្សប្រជាធិបតេយ្យខិតខំប្រឹងប្រែងផ្តោតលើការបង្ហាញទស្សនៈគោលនយោបាយរបស់ខ្លួនយ៉ាងខ្លាំងក្លាអំពីបញ្ហាជាច្រើនដូចជាសុខភាពធានារ៉ាប់រងសុខាភិបាលតម្លៃថ្នាំពេទ្យអន្តោប្រវេសន៍ការបម្រែបម្រួលអាកាសធាតុនិងការអប់រំសំដៅដណ្ដើមឲ្យបានសមាជិកគណបក្សបន្ថែមទៀត។

មុនពេលការជជែកដេញដោលនេះបេក្ខជនលោក Bernie Sanders នៅតែនាំមុខគេនៅពេលដណ្តើមសម្រេចបានជ័យជំនះជាបន្តបន្ទាប់នៅក្នុងរដ្ឋបោះឆ្នោតចំនួនពីរមុននោះគឺ New Hampshire និង Nevada៕

ប្រតិកម្មទៅវិញ

ផ្សេងៗ