ការបាញ់រះនៅវិទ្យាល័យបារាំង៖រដ្ឋាភិបាលបារាំងចេញសេចក្តីប្រកាសអាសន្ន

ការបាញ់រះនៅវិទ្យាល័យបារាំង៖រដ្ឋាភិបាលបារាំងចេញសេចក្តីប្រកាសអាសន្ន - ảnh 1
វិទ្យាល័យ Tocqueville (រូបថតៈ Google Street View)

(VOVworld)-នាថ្ងៃទី១៦មិនា រដ្ឋាភិបាលបារាំងបានចេញសេចក្តីប្រកាសអាសន្ន
 បន្ទាប់ពីកើតមានឡើងការបាញ់រះមួយនៅវិទ្យាល័យ Alexis de Tocqueville ទី​ក្រុង
 Grasse ភាគខាងត្បូងប្រទេសនេះ។ សេចក្តីប្រកាសអាសន្ននេះត្រូវបាននាំ ចេញ
ខណៈដែលប្រទេសនេះកំពុងស្ថិតនៅក្នុងការប្រកាសអាសន្ននៅឡើយ ចាប់
តាំងពីការវាយប្រហារដ៏បង្ហូឈាមពីរលើកគឺទីក្រុងប៉ារីសនាខែវិច្ឆកាឆ្នាំ២០១៥
 និងមួយទៀតនៅទីក្រុង Nice ភាគខាងត្បូងបារាំងឆ្នាំមុន។

        តាមប្រភពព័ត៌មានពីសាលាក្រុង Grasse ថា សិស្សពីរនាក់បានបាញ់កាំភ្លើង
 បណ្តាលការរងរបួសទៅលើចាងហ្វាងសាលាហើយមុខសញ្ញាអាយុ១៧ឆ្នាំត្រូវចាប់
 ខ្លួនបន្ទាប់មកនិងមុខសញ្ញាមួយទៀតកំពុងលាក់ខ្លួន។ ឧប្បត្តិហេតុនេះដែល
បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៨នាក់រងរបួស។ សមត្ថកិច្ចបារំាងបានទទួល
 ស្គាល់ថា ការបាញ់ប្រហារនេះមិនពាក់ព័ន្ធនឹងភារវកម្មឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ