ការប្រកួតបាល់ទាត់ជើងឯក U22 អាស៊ីអាគ្នេយ៍ ២០១៩៖ U22 វៀតណាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយចំណាត់លេខ១នៃពូល A

(VOVWORLD) - នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ U22 វៀតណាមនឹងប៉ះជាមួយក្រុមឈរ លំដាប់ទី២នៃពូល B នាវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ហើយបន្ទាប់នោះ U22 ថៃនឹងប៉ះជាមួយក្រុមម្ចាស់ផ្ទះ U22 កម្ពុជា៕

នាថ្ងៃទី២១ ខែកុម្ភៈ ការប្រកួតគួរអោយយកចិត្តទុកដាក់នៃពូល A ពានរង្វាន់ បាល់ទាត់ជើងឯក U22 អាស៊ីអាគ្នេយ៍ឆ្នាំ២០១៩ រវាង U22 វៀតណាមនិង U22 ថៃ បានប្រព្រឹត្តទៅមិនសូវតានតឹងឡើយ។ ប៉ុន្តែ ការប្រកួតដោយលទ្ធផលស្មើរ គ្នានេះគឺគ្រប់គ្រាន់ហើយ ដើម្បីអោយ U22 វៀតណាមនាំមុខពូល A ខណៈដែល U22 ថៃឈរលំដាប់ទី២។ ថ្លែងមតិនៅក្នុងសន្និសីទកាសែតបន្ទាប់ពីការប្រកួត គ្រូបង្វឹក ក្រុមបាល់ទាត់ U22 ជម្រើសជាតិវៀតណាមលោក Nguyen Quoc Tuan បាន អោយដឹងថា៖

        “ក្នុងការប្រកួតថ្ងៃនេះ ទោះបីជាភាគីទាំងពីរមិនរកបានគ្រាប់បាល់ណាមួយក្ដី ប៉ុន្តែ ខ្ញុំពេញចិត្តចំពោះលទ្ធផលនេះ។ U22 វៀតណាមនៅតែឈរលំដាប់ទី១នៅ ពូល A។ យើងខ្ញុំនឹងត្រៀមរៀបចំអោយបានល្អដើម្បីឆ្ពោះទៅការប្រកួតក្នុងវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

        នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ U22 វៀតណាមនឹងប៉ះជាមួយក្រុមឈរ លំដាប់ទី២នៃពូល B នាវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ហើយបន្ទាប់នោះ U22 ថៃនឹងប៉ះជាមួយក្រុមម្ចាស់ផ្ទះ U22 កម្ពុជា៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ