ការប្រយុទ្ធគ្នាដ៏កាចសាហាវបន្តកើតឡើងនៅប្រទេសយេម៉ែន

(VOVWORLD) - នាថ្ងៃទី ១៥ ខែឧសភា ការប្រយុទ្ធគ្នាយ៉ាងសាហាវត្រូវបានកើតឡើងរវាងពួកខ្មាន់កាំភ្លើងនៃកងកម្លាំង Al- Houthi និងកងទ័ពរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត។
ការប្រយុទ្ធគ្នាដ៏កាចសាហាវបន្តកើតឡើងនៅប្រទេសយេម៉ែន - ảnh 1 ការប្រយុទ្ធគ្នាដ៏កាចសាហាវបន្តកើតឡើងនៅប្រទេសយេម៉ែន

ការប្រយុទ្ធគ្នាដែលកើតឡើងនៅក្នុងទីក្រុងកំពង់ផែ Hodeidah បានរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ហើយអាចរារាំងដល់កិច្ចព្រមព្រៀងដកកងទ័ព ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចាសន្តិភាពបើកទូលាយបនាពេលក្រោយនេះផងដែរ។ គួរបញ្ជាក់ថាកំពង់ផែ Hodeidah បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកខ្មាន់កាំភ្លើង Al- Houthi ។ នេះគឺជាច្រកចេញចូលដ៏សំខាន់ដើម្បីទទួលបានជំនួយឧបត្ថម្ភពីបរទេសចូលទៅក្នុងប្រទេសយេម៉ែន ប៉ុន្តែត្រូវបានស្ថិតនៅក្រោមជម្លោះអស់រយៈពេលច្រើនកន្លងមក ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់ត្រូវបានរុញច្រានចូលទៅក្នុងភាពអត់ឃ្លាន។ ចាប់តាំងពីថ្ងៃទី ១៤ ខែឧសភា កងកម្លាំង Al - Houthi បានចាប់ផ្តើមដកចេញពីកំពង់ផែនេះ រួមជាមួយកំពង់ផែចំនួន២ ផ្សេងទៀតនៅក្នុងសមុទ្រក្រហម ក្នុងបរិបទដែលត្រូវបានចាត់ទុកថាមានការ រីកចំរើនបំផុតក្នុងការបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេល៤ ឆ្នាំកន្លងទៅប្រទេសយេម៉ែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ