ការប្រយុទ្ធគ្នានៅស៊ីរីបន្តកើនឡើង

(VOVWORLD) - កងកម្លាំងទីក្រុងអង់ការ៉ាបានបង្កើនការវាយប្រហារយ៉ាងខ្លាំងទៅលើកងកម្លាំងរដ្ឋាភិបាលស៊ីរីចាប់តាំងពីថ្ងៃទី ២៧ ខែកុម្ភៈ នៅពេលដែលទាហានតួកគីរាប់សិបនាក់ត្រូវស្លាប់ដោយការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពស៊ីរី។
ការប្រយុទ្ធគ្នានៅស៊ីរីបន្តកើនឡើង - ảnh 1កងទ័ពទួរគីបាញ់រ៉ុកកែតពីទីតាំងមួយនៅជាយទីក្រុង Aleppo ប្រទេសស៊ីរី (រូបថត៖ AFP/TTXVN) 

  នាថ្ងៃទី ១ ខែមីនា កងទ័ពតួកគីបានវាយប្រហារសងសឹកទៅលើអាកាសយានដ្ឋានយោធា Nayrab នៅខេត្តអាឡិបប៉ូ ភាគខាងជើងប្រទេសស៊ីរី។ កងកម្លាំងទីក្រុងអង់ការ៉ាបានបង្កើនការវាយប្រហារយ៉ាងខ្លាំងទៅលើកងកម្លាំងរដ្ឋាភិបាលស៊ីរីចាប់តាំងពីថ្ងៃទី ២៧ ខែកុម្ភៈ នៅពេលដែលទាហាន តួកគីរាប់សិបនាក់ត្រូវស្លាប់ដោយការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពស៊ីរី។

កងទ័ពស៊ីរីបានបញ្ជាក់ថា យន្តហោះចម្បាំងចំនួន ២ គ្រឿងរបស់ប្រទេសនេះត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំង F-16 របស់តួកគី ក្រោយពីការប៉ះទង្គិចគ្នានៅក្នុងខេត្ត Idlib ។ នាថ្ងៃទី ១ ខែមីនា ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីមិនអាចធានាសុវត្ថិភាពសម្រាប់យន្តហោះតួកគីនៅស៊ីរីបានទេ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងដាម៉ាសបានប្រកាស បិទដែនអាកាសនៅក្នុងតំបន់ Idlib។ ទន្ទឹមនឹងនេះ នាថ្ងៃទី ១ ខែមីនា កម្លាំងការពារដែនអាកាសស៊ីរីបានកំទិចយន្តហោះគ្មានមនុស្សបើកចំនួន ៦ គ្រឿងរបស់តួកគីនៅក្នុងតំបន់កាត់បន្ថយភាពតានតឹង Idlib៕

ប្រតិកម្មទៅវិញ

ផ្សេងៗ