ការប្រឡង់៖ស្វែងយល់អំពីប្រវត្តិសាស្ត្រ ទំនាក់ទំនងពិសេសវៀតណាម - ឡាវ

ការប្រឡង់៖ស្វែងយល់អំពីប្រវត្តិសាស្ត្រ ទំនាក់ទំនងពិសេសវៀតណាម - ឡាវ    - ảnh 1
ក្រសួងនគរបាល វៀតណាម បានរៀបចំការប្រឡង់ ៖ ស្វែងយល់អំពីប្រវត្តិសាស្ត្រ ទំនាក់ទំនង ពិសេស វៀតណាម - ឡាវ ឡាវ -វៀតណាម (http://www.congan.com.vn/)

 ស្វាគម ខួបអនុស្សាវរីយ៍ លើកទី ៣៥ ទិវាចុះហត្ថលេខា លើសន្ធិសញ្ញាមិត្តភាព 
សហប្រតិបត្តិការ លើកទី ៥០ ទិវាបង្កើតទំនាក៉ទំនងការទូត វៀតណាម -ឡាវ  ( ថ្ងៃទី ១៨ កក្កដា ឆ្នាំ ១៩៦២ - ថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១២) ​នារសៀលថ្ងៃទី ១២  កក្កដា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានកសាងកង​កម្លាំង ក្រសួងនគរបាល វៀតណាម បានរៀបចំការប្រឡង់ ៖ ស្វែងយល់អំពីប្រវត្តិសាស្ត្រ ទំនាក់ទំនង
ពិសេស វៀតណាម - ឡាវ  ឡាវ -វៀតណាម ។ ​ការប្រឡង់នេះ សំដៅលើកកំពស់  ចំណេះដឹង អោយកម្មាភិបាល យុទ្ធជន ​សមាជិកយុវជន ក្រសួង   នគរបាល អំពី
សារសំខាន់  របស់ឆ្នាំ សាមគ្គីភាព ​មិត្តភាពវៀតណាម -ឡាវ។ វរសេនីយ៍ទោ Pham
Dinh Dinh លេខា សម្ព័ន្ធយុវជន​កុម្មុយនីស្តហូជីមិញ ក្រសួងនគរបាល បានអោយ
ដឹងថា៖

          “សម្ព័ន្ធ​យុវជន និងយុវវ័យ ក្រសួងនគរបាល យល់ដឹងយ៉ាងច្បាស់លាស់ ថា 
នេះគឺជាសកម្មភាពនយោបាយ មានអត្ថន័យជាច្រើន​។  ​នា​ពេល​ទទួលបានផែនការ  យើងខ្ញុំបានចលនា សមាជិកសម្ព័ន្ធ​យុវជន​ចូល​រួមការប្រឡងនេះ។ យើងខ្ញុំជឿជាក់ ថា ការប្រឡង់នេះ នឹងនាំមកចំណេះ​ដឹងយ៉ាងជ្រាលជ្រៅ និងបំពេញបន្ថែម ព័ត៍មាន  អោយបណ្ដាយុវជន វ័យក្មេង ផ្នែកនគរបាល យល់ដឹងច្រើនថែមទៀត អំពីទំនាក់
ទំនង រវាងប្រជាជាតិទាំងពីរ បក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម 
និង ឡាវ។”

          ពិធីបូកសរុប និងប្រគល់ជូនរង្វាន់ ការប្រឡងរបស់ប្រទេសទាំងពីរ ​វៀតណាម -ឡាវ នឹងបានរៀបចំដ៏មហោឡារឹក នាថ្ងៃទី ​១២ ធ្នូ ឆ្នាំ ២០១២ ​នៅខេត្ត Savanakhet
របស់ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ