“ការភ្ជាប់ផលិតផលកសិកម្ម - ចែករំលែកសេចក្តីស្រឡាញ់ - រួមគ្នាដើម្បីជៀសផុតពីជំងឺរាតត្បាត”

(VOVWORLD) -  នាព្រឹកថ្ងៃទី ៨ មិថុនា នៅទីក្រុងហាណូយ មជ្ឈឹម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានសហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ មជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមនិងមជ្ឈឹម សម្ព័ន្ធកសិករវៀតណាម ដើម្បីរៀបចំកម្មវិធី “ការភ្ជាប់ផលិតផលកសិកម្ម - ចែករំលែកសេចក្តីស្រឡាញ់ - ចូលរួមគ្នាដើម្បីជៀសផុតពីជំងឺរាតត្បាត”។

“ការភ្ជាប់ផលិតផលកសិកម្ម - ចែករំលែកសេចក្តីស្រឡាញ់ - រួមគ្នាដើម្បីជៀសផុតពីជំងឺរាតត្បាត” - ảnh 1ស្តង់ទំនិញលក់នៅកន្លែងប្រព្រឹត្តទៅកម្មវិធី (រូបថត៖ VOV5)

កម្មវិធីនេះអនុវត្តន៍សកម្មភាពជាច្រើនដូចជា៖ ការស្ទង់មតិអំពីតម្រូវការផលិតផលកសិកម្ម ដែលត្រូវប្រើប្រាស់របស់ខេត្តនិងក្រុងនានា; រៀបចំកន្លែង លក់ផលិតផលកសិកម្មដោយផ្ទាល់និងតាមបណ្តាញអនឡាញផងក៏ដូចជារៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការលក់ផលិតផលកសិកម្មតាមអនឡាញ។ យោងតាមលេខាទី ១ នៃមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Nguyen Anh Tuan ថា  ជាមួយនឹងការផ្សារភ្ជាប់ផលិតផលកសិកម្មតាមរយៈទីកន្លែងលក់ដោយផ្ទាល់និងការលក់តាមអនឡាញ សម្ព័ន្ធយុវជនបានសហការជាមួយក្រសួងអង្គការនយោបាយសង្គមដើម្បីប្រើប្រាស់កម្លាំងពលំនៃប្រព័ន្ធនិងទាញយកអត្ថប្រយោជន៍ ពីការផ្លាស់ប្តូរឌីជីថលដើម្បីគាំទ្រដល់ការប្រើប្រាស់ផលិតផលកសិកម្មដែលមានប្រសិទ្ធភាពបំផុតក្នុងរដូវឆ្លងរាលដាលជំងឺរាតត្បាតនេះ។

នៅចំពោះមុខ តាមទីកន្លែងលក់ផលិតផលកសិកម្មនៅទីក្រុងហាណូយនិងទីក្រុងហូជីមិញ គណៈ កម្មាធិការរៀបចំនឹងផ្សព្វផ្សាយតាមអ៊ិនធឺរណែត លើបណ្តាញសង្គម ដើម្បីណែនាំផ្សព្វផ្សាយនិងលក់ផលិតផលកសិកម្មស្តង់ដារ VietGAP នៅវេលាម៉ោង ២០ ថ្ងៃទី ៨,៩ និងទី ១០ ខែមិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ