ក្រុមការងារនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប បានអនុម័តលើរបាយការណ៍បឋមស្តីពីការត្រួតពិនិត្យជាសកលតាមកាលកំណត់ UPR វដ្តទី៣ របស់វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែមករា នៅឯទីស្នាក់ការនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវប្រ ទេសស្វីស ក្រុមការងារទទួលបន្ទុកអំពីការត្រួតពិនិត្យជា សកលតាមកាលកំណត់ (UPR) វដ្ឋទី៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានយល់ព្រម អនុម័ត លើរបាយការណ៍ស្តីពី លទ្ធផលនៃការត្រួតពិនិត្យ UPR របស់ វៀតណាម។  
ក្រុមការងារនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប បានអនុម័តលើរបាយការណ៍បឋមស្តីពីការត្រួតពិនិត្យជាសកលតាមកាលកំណត់ UPR វដ្តទី៣ របស់វៀតណាម - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung (រូបថតៈ TTXVN)

របាយការណ៍របស់ក្រុមការងារបានកត់សម្គាល់នូវអនុសាសន៍ចំនួន ២៩១ ដោយប្រទេសចំនួន ១២២ បានដាក់ចេញនោះ  គឺស្របទៅនឹងអាទិភាពនិងការប្តេជ្ញាចិត្តរបស់វៀតណាម សម្រាប់កិច្ចការពារនិងជំរុញសិទ្ធិមនុស្ស។ អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានវាយតំលៃខ្ពស់ ចំពោះស្មារតីសហប្រតិបត្តិការ ការកសាងប្រទេសជាតិក៏ដូចជាកិច្ចការពារនិងជំរុញសិទ្ធិមនុស្សនៅវៀតណាម។ ទន្ទឹមជាមួយគ្នានោះ លោកអនុរដ្ឋមន្ត្រីការបរទេសក៏បានអះអាងថា វៀតណាមនឹងស្រាវជ្រាវយ៉ាងហ្មត់ចត់នូវអនុសាសន៍ទាំងស្រុង ដើម្បីសម្រេច ថា តើត្រូវអនុម័តឬទទួលស្គាល់សម្រាប់រាល់អនុសាសន៍ ដែលបានស្របតាមការកំណត់ និងលក្ខណៈជាក់ស្តែងរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស សំដៅធានានូវការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាពនៃអនុសាសន៍ទាំងនេះនាពេលអនាគត។

សូមបញ្ជាក់ថា របាយការណ៍ស្តីពីការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់វៀតណាម នឹងត្រូវបានត្រួតពិនិត្យជាផ្លូវការនៅឯកិច្ចប្រជុំប្រចាំលើកទី ៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលគ្រោងធ្វើឡើងនៅខែមិថុនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ