ក្រុមជម្រើសជាតិវៀតណាមបានប្តេជ្ញាឈ្នះពានរង្វាន់ AFF Suzuki Cup 2018

(VOVWORLD) -  យប់ថ្ងៃទី ១៥ ខែធ្នូ នេះ  វគ្គផ្តាច់ព្រ័ត្រ AFF Suzuki Cup 2018 រវាងក្រុមជម្រើសជាតិវៀតណាមនិងក្រុមជម្រើសជាតិម៉ាឡេស៊ីបានប្រព្រឹត្តធ្វើឡើងនៅ ពហុកីឡដ្ឋានជាតិ My Dinh នៃទីក្រុងហាណូយ (ប្រទេសវៀត ណាម)។ 

ក្រុមជម្រើសជាតិវៀតណាមបានប្តេជ្ញាឈ្នះពានរង្វាន់ AFF Suzuki Cup 2018 - ảnh 1

ក្រុមជម្រើសជាតិវៀតណាមបានប្តេជ្ញាឈ្នះពានរង្វាន់ AFF Suzuki Cup 2018

នៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ជើងឯកតំបន់អាស៊ីអាគ្នេយ៍  (AFF Suzuki Cup 2018)  ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយកាលពីថ្ងៃទី ១៤ ខែធ្នូនោះ គ្រូបង្វឹក លោក Park Hang Seo បានបញ្ជាក់ថាក្រុមបាល់ទាត់ជម្រើសជាតិនឹងប្តេជ្ញាដើម្បីឈ្នះជើងឯករដូវកាលនេះ។ បើយោងតាមគ្រូបង្វឹក លោក Park Hang Seo ក្រុមជម្រើសជាតិបច្ចុប្បន្នមានកីឡាករចំនួន២៣នាក់ជាកីឡាករឆ្នើមបំផុតរបស់វៀតណាម។ រូបលោកផ្ទាល់បានជឿជាក់ថា កីឡាករទាំងអស់បានត្រៀមខ្លួនរួចជាស្រេចដើម្បីការប្រយុទ្ធយ៉ាងល្អបំផុត។

សូមគូបញ្ជាក់ថា ក្រោយរយៈពេល១ឆ្នាំបង្វឹកក្រុមជម្រើសជាតិវៀតណាម គ្រូបង្វឹកលោក Park Hang Seo រួមជាមួយកូនសិស្សរបស់ខ្លួនបានឈ្នះជើង ឯករងក្នុងវគ្គផ្តាច់ព្រ័ត្រ U23 អាស៊ី និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រនៃមហោស្រពកីឡាអាស៊ី Asian Games ឆ្នាំ ២០១៨ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ