ក្រុមប្រឹក្សា អ.ស.ប. ពិចារណាសេចក្តីសម្រេចចិត្តលុបចោលសេចក្តីសម្រេចរបស់ អាមេរិកអំពី Jerusalem

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. កំពុងពិចារណាគំរោងសេចក្តីសម្រេចចិត្ត លុបចោលសុពលភាពខាងគតិយុត្តិនៃបំរ៉ែបំរួលទាំងឡាយចំពោះយន្តការនៅ Jerusalem បន្ទាប់ពីសេចក្តីសម្រេចចរបស់អាមេរិកដែលទទួលស្គាល់ទីក្រុងនេះជារដ្ឋធានីរបស់ អ៊ីស្រាអែល។ 
ក្រុមប្រឹក្សា អ.ស.ប. ពិចារណាសេចក្តីសម្រេចចិត្តលុបចោលសេចក្តីសម្រេចរបស់ អាមេរិកអំពី Jerusalem  - ảnh 1 ក្រុមប្រឹក្សា អ.ស.ប. ពិចារណាសេចក្តីសម្រេចចិត្តលុបចោលសេចក្តីសម្រេចរបស់ អាមេរិកអំពី Jerusalem 

(VOVworld) – ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. កំពុងពិចារណាគំរោងសេចក្តីសម្រេចចិត្ត លុបចោលសុពលភាពខាងគតិយុត្តិនៃបំរ៉ែបំរួលទាំងឡាយចំពោះយន្តការនៅ Jerusalem បន្ទាប់ពីសេចក្តីសម្រេចចរបស់អាមេរិកដែលទទួលស្គាល់ទីក្រុងនេះជារដ្ឋធានីរបស់ អ៊ីស្រាអែល។ គំរោងសេចក្តីសម្រេចនេះត្រូវបានអេហ្ស៊ីបរៀបចំឡើង ក្នុងនោះ សង្កត់ធ្ងន់ថា៖  Jerusalem ជាបញ្ហាដែលត្រូវបានដោះស្រាយតាមការចរចា ហើយសោកស្តាយអំពីសេចក្តី សម្រេចនាពេលថ្មីៗនេះទាក់ទិនដល់យន្តការរបស់ Jerusalem ប៉ុន្តែ ឯកសារនេះមិនផ្តោត ជាក់ស្តែងទៅលើកាយវិការរបស់ប្រធានាធិបតីអាមេរិក Donald Trump ទេ។ គំរោងសេចក្តី សម្រេចចិត្តនេះក៏បានអំពាវនាវឲ្យប្រទេសនានាមិនបង្កើតអង្គទូតនៅ Jerusalem ឡើយ។ ទាក់ទិនដល់បញ្ហានេះដែរ នាថ្ងៃទី ១៦ ធ្នូ នៅ Gabon (អាហ្វ្រិកខាងកើត) បានកើតមាន ឡើងការវាយប្រហារដោយកាំបិត។ មេគំនិតនៃរឿងហេតុនេះប្រកាសថា៖ នេះគឺជាទង្វើ ប្រឆាំងជំទាស់សេចក្តីសម្រេចរបស់អាមេរិកអំពី Jerusalem។ ជនរងគ្រោះក្នុងរឿងហេតុនេះ ជាប្រជាពលរដ្ឋដាណឺម៉ាក់ចំនួន ២ នាក់។ ពេលនោះ មនុស្សចំនួន ១ ពាន់នាក់បានចូលរួម ការធ្វើបាតុកម្មមួយនៅទីក្រុង Frankfurt អាល្លឺម៉ង់ នាថ្ងៃដដែល ដើម្បីប្រឆាំងជំទាស់សេចក្តីសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ