ក្រុមប្រឹក្សាកុមារ - វេទិកាសម្រាប់កុមារដើម្បីបង្ហាញពីសេចក្តីប្រាថ្នានិងទស្សនៈ

(VOVWORLD) - ក្រុមប្រឹក្សាកុមារត្រូវបានកសាងនិងអនុវត្តន៍សាកពិសោធន៍ដោយក្រុមប្រឹក្សាក្រុមកុមារមជ្ឈឹម និងមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ តាមកំរិតថ្នាក់ខេត្តក្នុងដំណាក់កាល ២០១៧ - ២០២០ ។
ក្រុមប្រឹក្សាកុមារ - វេទិកាសម្រាប់កុមារដើម្បីបង្ហាញពីសេចក្តីប្រាថ្នានិងទស្សនៈ - ảnh 1កិច្ចប្រជុំស្ដីពីការបូកសរុបគំរូក្រុមប្រឹក្សាកុមារ (រូបថត៖ TTXVN)

ក្រុមប្រឹក្សាកុមារត្រូវបានកុមារសម្របសម្រួលផ្ទាល់ ដើម្បីសម្ដែងមតិយោបល់ បំណងប្រាថ្នា និងសន្ទនាជាមួយតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ស្ដីពីបញ្ហាទាក់ទងនឹងកុមារនៅតាមតំបន់នីមួយៗ។ រហូតមកដល់បច្ចុប្បន្ន នៅទូទាំងប្រទេសមានក្រុមប្រឹក្សាកុមារថ្នាក់ខេត្តចំនួន ១៤ ក្រុម និងក្រុមប្រឹក្សាកុមារថ្នាក់ស្រុកចំនួន ១៧។ ជាមួយនឹងការប្រជុំចំនួន ២ ដងដែលធ្វើឡើងជារៀងរាល់ឆ្នាំនោះ រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាកុមារគ្រប់ជាន់ថ្នាក់បានរៀបចំកិច្ចប្រជុំចំនួន ៦៨ ដង ដោយមានការចូលរួមពីកុមារជាង ១.០០០ នាក់។ ក្រៅពីកិច្ចប្រជុំជាប្រចាំនោះ ខេត្ត - ក្រុងជាច្រើនបានរៀបចំសន្និសិទ ជំនួប និងកិច្ចសន្ទនាផ្ទាល់រវាងក្រុមប្រឹក្សាកុមារនិងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សខេត្ត និងក្រុមប្រឹក្សាប្រជាជន ដើម្បីបង្កើតឱកាសសម្រាប់កុមារលើកយោបល់ ដោយផ្ទាល់ដល់ថ្នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ