ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិមិនអនុម័តលើ សេចក្តី​សម្រេច​ចិត្ត​ស្តីពីស៊ីរី

(VOVWORLD) - ទោះជាយ៉ាងណាក៏ដោយប្រទេសរុស្ស៊ីបានបោះឆ្នោតវេតូ ដោយសារខ្លឹមសារនៃសេចក្ដីសម្រេចចិត្តនេះ ស្នើឲ្យ ដាក់ទណ្ឌកម្មដល់ភាគី ដែលមានកំហុសឆ្គង ក្នុងការវាយប្រហារទៅលើមូលដ្ឋានមនុស្សធម៌ នៅក្នុងទីក្រុងអ៊ីដលីប ប៉ុន្តែមិនមានការលើកលែងចំពោះ “សកម្ម ភាពប្រយុទ្ធប្រឆាំងនឹងភេរវកម្មឡើយ”។
ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិមិនអនុម័តលើ សេចក្តី​សម្រេច​ចិត្ត​ស្តីពីស៊ីរី - ảnh 1ទិ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn) 

នាថ្ងៃទី ១៩ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានធ្វើការ បោះឆ្នោតលើសេចក្តីសម្រេចចិត្តចំនួន ២ ស្ដីពីស្ថានភាពនៅទីក្រុងអ៊ីដលីប (Idlib) នៃប្រទេសស៊ីរី ប៉ុន្តែ សេចក្ដីសម្រេចចិត្តទាំងពីរនេះមិនត្រូវបានអនុម័តឡើយ។

សេចក្ដីសម្រេចចិត្តទី ១ បានស្នើរឡើងដោយក្រុមប្រទេសចំនួន ៣ គឺ ប៊ែលហ្សិក អាល្លឺម៉ង់ និងគុយវ៉ែត។ គោលដៅនៃសេចក្ដីសម្រេចចិត្តនេះ គឺ ធានាច្រករបៀងមនុស្សធម៌ ដើម្បីផ្ដល់ ជំនួយដល់ប្រជាជនស៊ីរី។ ទោះជាយ៉ាងណាក៏ដោយប្រទេសរុស្ស៊ីបានបោះឆ្នោតវេតូ ដោយសារខ្លឹមសារសេចក្ដីសម្រេចចិត្តនេះ ស្នើឲ្យ ដាក់ទណ្ឌកម្មដល់ភាគី ដែលមានកំហុសឆ្គង ក្នុងការវាយប្រហារទៅលើមូលដ្ឋានមនុស្សធម៌ នៅក្នុងទីក្រុងអ៊ីដលីប ប៉ុន្តែមិនមានការលើកលែងចំពោះ“ សកម្មភាពប្រយុទ្ធប្រឆាំងនឹងភេរវកម្មឡើយ”។

ចំណែកឯឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក  Zhang Jun បានវាយតម្លៃថា ការបោះឆ្នោតលើសេចក្ដីសម្រេចចិត្តនេះ និងមិនមានលក្ខណៈស្ថាបនាឡើយ បើគ្មានការឯកភាពគ្នាពី សមាជិកអចិន្រ្តៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខនោះ លោក Zhang Jun បានអំពាវនាវមិនអោយធ្វើនយោបាយលើការងារមនុស្សធម៌ ពោលគឺត្រូវជំរុញឲ្យភាគិទាក់ទិនទាំងអស់ចូលរួមក្នុងការស្ថាបនាប្រទេសស៊ីរីឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ