ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារបង្ហូរឈាមនៅ Burkina Faso

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ៨ ខែមិថុនាបានថ្កោលទោសចំពោះការវាយប្រហារបង្ហូរឈាមកាលពីសប្តាហ៍មុននៅ Burkina Faso ដែលបណ្តាលឱ្យជនស៊ីវិលចំនួន ១៦០ នាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួស។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារបង្ហូរឈាមនៅ Burkina Faso - ảnh 1ផ្សែងបានហុយចេញពីកន្លែងវាយប្រហារនៅ Ouagadougou, Burkina Faso  (រូបថតឯកសារ៖ AFP / VNA)

បណ្ដាសមាជិកក្រុមប្រឹក្សាសន្តិសុខបានបញ្ជាក់សារជាថ្មីថា អំពើភេរវកម្មក្រោមគ្រប់រូបភាពគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិ ព្រមទាំងអំពាវនាវប្រទេសទាំងអស់ តាមគ្រប់មធ្យោបាយត្រូវប្រយុទ្ធប្រឆាំងនឹងរាល់ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ដែលបង្កឡើងដោយអំពើ ភេរវកម្ម។ បណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការនាំខ្លួនជនល្មើស អ្នករៀបចំ និងអ្នកឧបត្ថម្ភ អំពើភេរវកម្មទាំងអស់នៅចំពោះមុខយុត្តិធម៌ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ