ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមជាម្ចាស់ជើងឯកស៊ីហ្គេម ៣០

(VOVWORLD) -  ម្ចាស់ជើងឯកវៀតណាម! ម្ចាស់ជើង ឯកវៀតណាម! ម្ចាស់ជើងឯកវៀតណាម! បន្ទាប់ពី ៦ ប្រកួតចុងក្រោយមក ទីបំផុតវៀតណាមទទួលបានមេ ដាយមាសស៊ីហ្គេមដ៏មានតម្លៃ។ គ្រូបង្វឹក Park Hang-seo និងកូនក្រុមរបស់លោក បានបើកទំព័រថ្មីនៃប្រវត្តិសាស្ត្របាល់ទាត់វៀតណាម។

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមជាម្ចាស់ជើងឯកស៊ីហ្គេម ៣០ - ảnh 1ទីបំផុត! មេដាយមាសស៊ីហ្គេមបានទៅក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម 

បន្ទាប់ពីដណ្តើមបានជើងឯកពានរង្វាន់ AFF Cup កាលពីឆ្នាំមុនមក ឥលូវនេះ បាល់ទាត់វៀតណាមនៅតែបន្តដណ្តើមតំណែងលេខ ១ នៅអាស៊ីអាគ្នេយ៍ ជាមួយជើងឯកស៊ីហ្គេម។ ក្នុងប្រវត្តិសាស្ត្រ មានតែថៃនិងម៉ាឡេស៊ីទេ ដែលបានឈ្នះពានរង្វាន់ “ទ្វេរដង” នៃកីឡាបាល់ទាត់នេះ ពោលគឺឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមភ្លាមៗ បន្ទាប់ពីបានឈ្នះនៅ AFF Cup។ ហើយឥឡូវនេះ ប្រវត្តិសាស្ត្របានហៅឈ្មោះ វៀតណាម! វៀតណាម!៕

ប្រតិកម្មទៅវិញ

ផ្សេងៗ