ក្រុមបាល់ទាត់បុរស U២៣ វៀតណាម ការពារជើងឯកស៊ីហ្គេមដោយជោគជ័យ

(VOVWORLD) - ខ្សែប្រយុទ្ធ Nham Manh Dung បានរកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុម U២៣ វៀតណាម នៅនាទី ៨៣ ដោយការតែតបាល់បញ្ចូលទីដ៏ស្រស់ស្អាតចូលជ្រុងកំពូល។
ក្រុមបាល់ទាត់បុរស U២៣ វៀតណាម ការពារជើងឯកស៊ីហ្គេមដោយជោគជ័យ - ảnh 1កីឡាករ U២៣ វៀតណាម អបអរគ្រាប់បាល់ជ័យជម្នះ។ (រូបថត៖ TTXVN)

នាយប់ថ្ងៃទី ២២ ខែឧសភា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់បុរស ស៊ីហ្គេមលើកទី៣១ ក្រុមបាល់ទាត់បុរស U២៣ វៀតណាម បានយកឈ្នះលើក្រុមថៃក្នុងលទ្ធផល ១-០ នៅពហុកីឡដ្ឋានជាតិ My Dinh (ហាណូយ) ដោយបានការពារជើងឯករបស់ខ្លួនប្រកបដោយជោគជ័យនៅស៊ីហ្គេមលើកទី ៣១។

ខ្សែប្រយុទ្ធ Nham Manh Dung បានរកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុម U២៣ វៀតណាម នៅនាទី ៨៣ ដោយការតែតបាល់បញ្ចូលទីដ៏ស្រស់ស្អាតចូលជ្រុងកំពូល។ ការប្រកួតនេះត្រូវបានប្រព្រឹត្តិទៅប្រកបដោយគុណភាពវិជ្ជាជីវៈខ្ពស់ ដោយក្រុមបាល់ទាត់ទាំងពីរមានការហុចបាល់ដ៏ស្រស់ស្អាត៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ