ក្រុមពួកឧទ្ទាម Abu Sayyaf សម្លាប់ចំណាប់ខ្មាំងជាប្រជាពលរដ្ឋហ្វីលីពីន


ក្រុមពួកឧទ្ទាម Abu Sayyaf សម្លាប់ចំណាប់ខ្មាំងជាប្រជាពលរដ្ឋហ្វីលីពីន - ảnh 1
ក្រុមពួកឧទ្ទាម Abu Sayyaf សម្លាប់ចំណាប់ខ្មាំងជាប្រជាពលរដ្ឋហ្វីលីពីន (VNA)

(VOVworld) – ក្រុមពួកឧទ្ទាមឥស្លាម Abu Sayyaf នៅហ្វីលីពីនបានសម្លាប់នាវិក
 ហ្វីលីពីនមួយរូបក្នុងចំណោមនាវិកទាំង ៥ នាក់ដែលពួគគេចាប់ជំរិតនាខែធ្នូឆ្នាំ
២០១៦។ នាថ្ងៃទី ១៦ មេសា ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន ឧត្តមសេនីយ៍
Cirilito Sobejana បានឲ្យដឹងថា៖ នាយនាវិក Noel Besconde ត្រូវបានសម្លាប់ក្នុង
ព្រៃមួយជិតនឹងទីក្រុង Patikul ហើយសាកសពមិនទាន់រក ឃើញនៅឡើយ។ ក្រុម
Abu Sayyaf ទាមទាចំនួនប្រាក់លោះដែលមានតំលៃ ជាង ៦ ម៉ឺន ដុល្លាអាមេរិក
ដើម្បជាថ្នូរឲ្យសេរីភាពរបស់ Noel Besconde ប៉ុន្តែ រដ្ឋាភិបាលហ្វីលីពីនបានបដិសេធ។
នាបច្ចុប្បន្ន អង្គការភេរវកម្មនេះនៅកំពុងចាប់ ឃុំខ្លួននាវិកចំនួន ៣ នាក់ទៀត
រួមជាមួយប្រជាពលរដ្ឋបរទេសនៅកោះ Jolo។ ប្រធានាធិបតីហ្វីលីពីន លោក
 Rodrigo Duterte បានបញ្ជាកងទ័ពតាមប្រម៉ាញ ក្រុម Abu Sayyaf ហើយប្រកាស
ថា៖ រដ្ឋាភិបាលនៃប្រទេសនេះគ្មានផែនការចរចារសន្តិភាពជាមួយក្រុមពួកឧទាម
នេះទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ