ក្រុមសិស្សានុសិស្សវៀតណាមឈ្នះមេដាយមាស៤គ្រឿងនៅការប្រឡងគណិតវិទ្យា

(VOVWORLD) - ក្រុមវៀតណាមសម្រេចបានសមិទ្ធផលគួរអោយចាប់អារម្មណ៍ ដោយឈ្នះ មេដាយមាស៤គ្រឿង មេដាយប្រាក់៥គ្រឿងនិងពានរង្វាន់លើកទឹកចិត្តចំនួន១ នៅការប្រឡងជាលក្ខណៈបុគ្គល។
ក្រុមសិស្សានុសិស្សវៀតណាមឈ្នះមេដាយមាស៤គ្រឿងនៅការប្រឡងគណិតវិទ្យា - ảnh 1ក្រុមវៀតណាម (រូបថត៖ TTXVN) 

  តាមព័ត៌មានពីមន្ទីរអប់រំនិងបណ្ដុះបណ្ដាលទីក្រុងហាណូយបានអោយដឹងថា នៅការប្រឡងគណិតវិទ្យាវ័យក្មេងអន្តរជាតិ (IMC) ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦ ខែសីហា នៅទីក្រុង Durban អាហ្វ្រិកខាងត្បូង នោះ ក្រុមវៀតណាមសម្រេចបានសមិទ្ធផលគួរអោយចាប់អារម្មណ៍ ដោយឈ្នះ មេដាយមាស៤គ្រឿង មេដាយប្រាក់៥គ្រឿងនិងពានរង្វាន់លើកទឹកចិត្តចំនួន១ នៅការប្រឡងជាលក្ខណៈបុគ្គល។ ចំណែកឯនៅក្នុងការប្រឡងតាមក្រុមនោះ គឺក្រុមវៀតណាមដណ្ដើមបានជ័យលាភីជើងឯកចំនួន២ ពានរង្វាន់លេខមួយ ចំនួន១ និងពានរង្វាន់លេខពីរចំនួន២។

        ការប្រឡងគណិតវិទ្យាវ័យក្មេងអន្តរជាតិត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ដោយការប្ដូរវេនរវាងប្រទេសជាសមាជិកនានា សម្រាប់សិស្សានុសិស្សពូកែមកពី ប្រទេសនិងតំបន់ដែនដីជាង៤០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ