ការិយាល័យនយោបាយជួបធ្វើការជាមួយគណះកម្មាធិការអចិន្ត្រៃយ៍គណះកម្មាធិការបក្សទីក្រុង Hai Phong

 ការិយាល័យនយោបាយជួបធ្វើការជាមួយគណះកម្មាធិការអចិន្ត្រៃយ៍គណះកម្មាធិការបក្សទីក្រុង Hai Phong - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោកNguyen Phu Trong(TTXVN)

(VOV)_នាព្រឹកថ្ងៃទី ១៩ កញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្ត
វៀតណាម លោកNguyen Phu Trong បានធ្វើអធិបតីជំនួបធ្វើការ ​រវាងការិយាល័យ នយោបាយជាមួយគណះកម្មាធិការអចិន្ត្រៃយ៍​គណះកម្មាធិ​កា​រ​​បក្សទីក្រុង Hai Phong  អំពីលទ្ធផល​​១០ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្ត​លេខ​​៣២ ​របស់ការិយាល័យនយោបាយ  ( អាណត្តិទី ៩) ​​ស្ដីពី​÷​ ការកសាងនិងអភិវឌ្ឍន៍ទីក្រុង Hai Phong ក្នុងដំនាក់កាល 
ជំរុញខ្លាំង​ឧស្សហ​ភាវូបនី​យកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ។ ថ្លែងមតិនៅទីនេះ ​អគ្គលេខាបក្ស​ Nguyen Phu Trong បានកត់សម្គាល់រាលសមិទ្ធិដ៏សកម្មដែល​បក្សភាគ  រដ្ឋអំណាចនិងប្រជាជនទីក្រុង Hai Phong ទទួលបានក្នុងរយះពេល​១០​ឆ្នាំ​កន្លង​ទៅ។ ទន្ទឹមនឹងនោះ អគ្គលេខាបក្ស​ Nguyen Phu Trong ក៏បាន​ស្នើដែរថា÷ 

          “ Hai Phong ត្រូវអនុវត្តការរៀបចំរចនាសម្ព័ន្ធ​ខឿនសេដ្ឋកិច្ច​ឡើងវិញ តភ្ជាប់ជា
មួយ ការផ្លាស់ប្តូររូបសណ្ឋានកំណើន តាមទិសអភិវឌ្ឍន៍លឿន ប៉ុន្តែចីរភាព។ ទន្ទឹមនឹងនោះត្រូវប្រមូលផ្តុំចូលក្នុងបណ្ដាបញ្ហា្ហ ដូចជា÷ ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍​ប្រភពធនធានមនុស្ស …។ល៕”

          

ប្រតិកម្មទៅវិញ

ផ្សេងៗ