ការរញ្ជួយដីដ៏ខ្លាំងនៅប្រទេសប៉េរូ និងអេក្វាឌ័របានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មនុស្សនិងទ្រព្យសម្បត្តិ

(VOVWORLD) - នាថ្ងៃទី ២៧ ខែឧសភា អាជ្ញាធរប៉េរូបានឱ្យដឹងថាចំនួនជនរងគ្រោះនិងស្លាប់ដោយសារការរញ្ជួយដីកម្រិត ៨.0 រិកទ័រកាលពីថ្ងៃទី ២៦ ខែឧសភា បានធ្វើឱ្យតំបន់ជាច្រើននៅក្នុងប្រទេសប៉េរូនិងអេក្វាឌ័ររញ្ជួយយ៉ាងខ្លាំងឡើង ដោយ     បណ្តាលឲ្យមនុស្សចំនួន ២ នាក់បានស្លាប់និងជាង ៣០ នាក់ទៀតត្រូវរងរបួស។
ការរញ្ជួយដីដ៏ខ្លាំងនៅប្រទេសប៉េរូ និងអេក្វាឌ័របានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មនុស្សនិងទ្រព្យសម្បត្តិ - ảnh 1ទិដ្ឋភាពនៃការរញ្ជួយដីដ៏ខ្លាំងនៅប្រទេសប៉េរូ និងអេក្វាឌ័រ 

នេះជាការរញ្ជួយដីយ៉ាងខ្លាំងបំផុតនៅប្រទេសប៉េរូ ចាប់តាំងពីឆ្នាំ ២០០៧ មក។ ទោះបីជាចំណុចកណ្តាលមានជម្រៅជិត ១១០ គីឡូម៉ែត្រក៏ដោយ ក៏នៅតែអាចមានអារម្មណ៍អំពីការរំញ័រនៅអេក្វាឌ័រនិងកូឡុំប៊ី។ ការរញ្ជួយដីបណ្តាលឱ្យផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញ ព្រមទាំងធ្វើឲ្យអាក់ខានដល់កំណាត់ផ្លូវជាច្រើន ដែលប៉ះពាល់ដល់ ប្រព័ន្ធស្ពាននិងលូនៅប្រទេសប៉េរូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ