ការលើកតម្កើងតួនាទីជាប្រធានអាស៊ានរបស់វៀតណាម

(VOVWORLD) - នាថ្ងៃទី ១៤ ខែមករា កិច្ចប្រជុំបើកឆ្នាំដំបូងរបស់ វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ត្រូវបានក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស - អាស៊ាន (UKABC) រៀបចំឡើងនៅទីក្រុងឡុងដ៍ (ប្រទេសអង់ គ្លេស) ដែលក្នុងនោះផ្តោតសំខាន់លើប្រធានបទនៃតួនាទីប្រធាន អាស៊ានរបស់ វៀតណាមក្នុងឆ្នាំ២០២០។
ការលើកតម្កើងតួនាទីជាប្រធានអាស៊ានរបស់វៀតណាម - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vietnamplus)

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស លោក Tran Ngoc An បានអះអាងថាក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមនឹងធ្វើការឲ្យបានយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបង្កើនផលប្រយោជន៍និងវិបុលភាពរបស់ប្លុកអាស៊ាន តាមរយៈគំនិតផ្តួចផ្តើម គោលនយោបាយ ការសម្របសម្រួល ការឯកភាពនិងកិច្ចសហប្រតិបត្តិការ។ ពាក្យស្លោករបស់វៀតណាមដែលបានលើកឡើងក្នុងឆ្នាំ ២០២០ គឺ “ការត្រិះរិះនិងធ្វើសកម្មភាពតាមស្មារតី សហគមន៍” ហើយប្រធានបទអាស៊ាន ២០២០ គឺជា“ការតភ្ជាប់និងបន្សាំដោយម្ចាស់ការ”។

លោកឯកអគ្គរដ្ឋទូត Tran Ngoc An ក៏បានមានប្រសាសន៍ថាក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ អាណត្តិ ២០២០-២០២១ នោះវៀតណាមនឹងជំរុញការយកចិត្តទុកដាក់របស់អាស៊ាននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយគឺជាស្ពានរវាងអាស៊ាននិងអ. ស.ប ដើម្បីអនុវត្តផែនការអាស៊ានឲ្យបានត្រឹមត្រូវតាមគោល ដៅរបស់ អ.ស.ប ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ