ក្រសួងធនធាននិងបរិស្ថានវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១០ ទិវាបង្កើត

នាថ្ងៃទី ៥ សីហា ក្រសួងធនធាននិងបរិស្ថានវៀតណាមបានរៀបចំពិធីរំលឹកខួប
អនុស្សារវរីយ៍លើកទី ១០ ទិវាបង្កើតនិងទទួលគ្រឿងឥស្សរិយយសហូជីមិញ។
ថ្លែងមតិក្នុងពិធីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើផ្នែកធនធាននិង បរិស្ថានប្រមូលផ្តុំទៅលើការអនុវត្តល្អបណ្ដាការផ្តើមគំនិត គោលនយោបាយស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់បក្ស រដ្ឋ ជំរុញយ៉ាងខ្លាំងទំនើបនីយកម្មបច្ចេកវិទ្យា លើកកំពស់សមត្ថភាពព្យាការណ៍ឧតុនិយមផលសាស្ត្រតាមដានការប្រែប្រួលអាការ
សធាតុ បង្កើននិងកែលំអរគុណភាពបរិស្ថាន ធានាអភិវឌ្ឍន៍ចីរភាព។ ក្នុងឱកាសនេះ
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានប្រគល់គ្រឿងឥស្សរិយយសហូជីមិញជូនក្រសួង
ធនធាននិងបរិស្ថានវៀតណាម។ នេះគឺជារង្វាន់ដ៏ថ្លៃថ្នូររបស់ បក្ស រដ្ឋ កត់សម្គាល់
និងលើកដំកើងបណ្ដាស្នាដៃឆ្នើមនិងការរួមវិភាគទានដ៏ធំធេងរបស់ផ្នែកធនធាននិង បរិស្ថានចំពោះបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕

ក្រសួងធនធាននិងបរិស្ថានវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១០ ទិវាបង្កើត - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ថ្លែងមតិក្នុងពិធីនេះ (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ