ការស្តារសេដ្ឋកិច្ចឲ្យបានឆាប់រហ័សតម្រូវឱ្យមានដំណោះស្រាយព្រមៗគ្នាជាច្រើន

(VOVWORLD) -  នាថ្ងៃទី ១៣ ខែមិថុនា រដ្ឋសភាវៀតណាមបានចាប់ផ្តើមដំណើរការកិច្ចពិភាក្សាថ្ងៃដំបូង នៅសាលប្រជុំ ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋឆ្នាំ ២០១៩   អនុម័តលើការទូទាត់ថវិការដ្ឋឆ្នាំ ២០២០ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមទាំងគម្រោងថវិការដ្ឋនិងផែនការបែងចែកថវិការដ្ឋឆ្នាំ ២០២០ ផងដែរ។

ការស្តារសេដ្ឋកិច្ចឲ្យបានឆាប់រហ័សតម្រូវឱ្យមានដំណោះស្រាយព្រមៗគ្នាជាច្រើន - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងអនុប្រធានរដ្ឋសភា បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនាថ្ងៃទី ១៣ ខែមិថុនា (រូបថតៈ TTXVN)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ប្រតិភូជាច្រើន បានចែករំលែកគំនិតថា “ខណៈពេលដែល ប្រទេសជាច្រើនកំពុងខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ប៉ុន្តែវៀតណាមទំនងជាត្រូវបានចាត់ទុកថាជាទិសដៅ ប្រ កបដោយសុវត្ថិភាពបន្ទាប់ពីបានគ្រប់គ្រងយ៉ាងល្អ COVID-19 មក”។ អង្គប្រជុំក៏បានលើកឡើងសំណើរជាច្រើនដើម្បីស្តារខឿនសេដ្ឋកិច្ចឱ្យបានឆាប់រហ័ស។ លោក Pham Dinh Toan សមាជិកសភាខេត្ត Hung Yen បានលើក មតិថា៖ “ក្នុងបរិបទដែលចំណូលថវិការដ្ឋត្រូវបានកាត់បន្ថយនៅឆ្នាំនេះ ចាំបាច់ត្រូវធ្វើឲ្យបានល្អនិងប្រកប ដោយប្រសិទ្ធភាពនូវការងារព្យាករណ៍និងការងារត្រួតពិនិត្យសម្រាប់ថវិការរដ្ឋ ទ្រព្យសម្បត្តិសាធារណៈនិងការប្រយុទ្ធប្រឆាំងនឹងការបាត់បង់ចំណូល។ ម្យ៉ាងវិញទៀត ត្រូវមានដំណោះស្រាយដើម្បីជំរុញការបើកចំណាយ ទុនវិនិយោគសាធារណៈ ដែលក្នុងនោះ ត្រូវផ្ទេរឱ្យបានរហ័សតាមមូលដ្ឋាននានា។ ជាពិសេស ត្រូវលើកកំពស់ប្រសិទ្ធភាពរបស់សហគ្រាសរដ្ឋផងដែរ”។

នៅក្នុងវគ្គពិភាក្សាស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម សមាជិករដ្ឋាភិបាលមួយចំនួនបានចូលរួមបកស្រាយជូនរដ្ឋសភាអំពីបញ្ហាកសិកម្ម ទេសចរណ៍ វប្បធម៌និងសង្គម ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ