ការសន្ទនារវាងអាមេរិកនិងកូរ៉េខាងជើងទទួលការបោះជំហានប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី ៧ កក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo អះអាងថា៖ បណ្ដាការផ្លាស់ប្តូរយោបល់ ជាមួយសមភាគី ស.ប.ប.ក. អំពីការបំផ្លាញចោលឃ្លាំងនុយក្លេអ៊ែររបស់ព្យុងយ៉ាងទទួលបានប្រសិទ្ធភាព។
ការសន្ទនារវាងអាមេរិកនិងកូរ៉េខាងជើងទទួលការបោះជំហានប្រកបដោយប្រសិទ្ធភាព - ảnh 1 ការសន្ទនារវាងអាមេរិកនិងកូរ៉េខាងជើងទទួលការបោះជំហានប្រកបដោយប្រសិទ្ធភាព

ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី ៧ កក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo អះអាងថា៖ បណ្ដាការផ្លាស់ប្តូរយោបល់ ជាមួយសមភាគី ស.ប.ប.ក. អំពីការបំផ្លាញចោលឃ្លាំងនុយក្លេអ៊ែររបស់ព្យុងយ៉ាងទទួលបានប្រសិទ្ធភាព។ ប៉ុន្តែ លោក Pompeo មិនជួនដំណឹងជាលំអិតអំពី ការដែលកូរ៉េខាងជើងគ្រោងនឹងអនុវត្តយ៉ាងម៉េចកិច្ចព្រមព្រៀង «លុបបំបាត់នុយក្លេអ៊ែរ»។ តាមរដ្ឋមន្ត្រីការបរទេសអាមេរិកថា ទោះជាការសន្ទនាបានពិភាក្សាអំពីបញ្ហាស្មុគស្មាញក្តី ប៉ុន្តែ ភាគីទាំងពីរទទួលបានការស្រុះចិត្តគំនិតគ្នាចំពោះបញ្ហាសំខាន់ៗជាច្រើន។ ទោះបីជាយ៉ាហណាក៏ដោយវ៉ាស៊ីតោននិងព្យុងយ៉ាងត្រូវបន្តសុក្រិតការងារមួយចំនួនទៀត។ ផ្ទុយទៅវិញ នាថ្ងៃដ៏ដែល ក្រសួងការបរទេស ស.ប.ប.ក. បាន ចេញសេចក្តីប្រកាសដែលបានសម្តែងការសោកស្តាយអំពីលទ្ធផលនៃការចរចាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ព្រមទាំងចោទប្រកាន់រដ្ឋអំណាចអាមេរិកបាននាំចេញសំណូមពរដោយឯកតោភាគីអំពីបញ្ហាលុបបំបាត់នុយក្លេអ៊ែរនៃប្រទេសនេះ។ នាបច្ចុប្បន្ន រដ្ឋមន្ត្រីការបរទេស Mike Pompeo បាន ចាកចេញពីព្យុងយ៉ាងដើម្បីបន្តដំណើរទស្សនកិច្ចនៅជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ