ការសន្ទនាស្តីអំពីសន្តិសុខ-ការទូតរវាងចិននិងអាមេរិក

(VOVWORLD) - នាថ្ងៃទី ២១ មិថុនា ចិននិងអាមេរិកបានចាប់ផ្តើមការសន្ទនាស្តី អំពីសន្តិសុខ-ការទូតដំបូងនៅក្រសួងការបរទេសអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន ។
ការសន្ទនាស្តីអំពីសន្តិសុខ-ការទូតរវាងចិននិងអាមេរិក - ảnh 1 ការសន្ទនាស្តីអំពីសន្តិសុខ-ការទូតរវាងចិននិងអាមេរិក

(VOVworld) - នាថ្ងៃទី ២១ មិថុនា ចិននិងអាមេរិកបានចាប់ផ្តើមការសន្ទនាស្តី អំពីសន្តិសុខ-ការទូតដំបូងនៅក្រសួងការបរទេសអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន ។ ក្រៅពីការពិភាក្សាអំពីវិធានការបង្កើនការដាក់សម្ពាធទៅលើ ស.ប.ប.ក. សំដៅធ្វើឲ្យព្យុងយ៉ាងលុបចោលកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួច ការសន្ទនាក៏បាន ផ្តោតទៅលើការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនិងបញ្ហានៅសមុទ្រខាងកើត។ នៅ ការសន្ទនាភាគីអាមេរិកមានក្តីសង្ឃឹមនឹងជំរុញចិនសហប្រតិបត្តិការថែមទៀតក្នុង ការបង្កើនបទដាក់ទណ្ឌកម្មទៅលើ ស.ប.ប.ក.។ អាមេរិករួមជាមួយប្រទេសជា សម្ព័ន្ធមិត្តមួយចំនួនអាចនឹងពិចារណាបទហ៊ុំព័ទ្ធចំពោះប្រេងឆៅ អាកាសចរណ៍ និងពលករធ្វើការនៅបណ្ដាប្រទេសនេះដែលចិននិងរុស្ស៊ីបានប្រឆាំងជំទាស់។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសង្កត់ធ្ងន់ថា៖ អាមេរិកនឹង ទទួលបានកិច្ចសហប្រតិបត្តិការធំជាងពីចិនសំដៅបង្កើនការជះឥទ្ធិពលចំពោះ ស.ប.ប.ក.។ ខណៈដែលនោះ ក្រសួងការបរទេសចិនក៏បានអះអាងថា៖ ប៉េកាំង បានខ្នះខ្នែងដោយឥតឈប់ឈរសំដៅដោះស្រាយភាពតានតឹងលើឧបទ្វីបកូរ៉េ។ មុនពេលសម័យប្រជុំ មជ្ឈដ្ឋានមន្ត្រីអាមេរិកបានជូនដំណឹងថា៖ ប្រទេសនេះនឹង បន្តដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនមួយចំនួនរបស់ចិនដែលត្រូវបានចោទប្រកាន់ ទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់ ស.ប.ប.ក. ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់ប៉េកាំង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ