ការសន្ទនាអាស៊ាន-កាណាដាលើកទី ១៤៖ វៀតណាមអះអាងគោរពរទំនាក ទំនងទ្វេភាគី

(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៧ និងទី ៨ ឧសភា នៅរដ្ឋធានី Ottawa កាណាដា បានប្រារព្ធឡើងការសន្ទនាលើកទី ១៤ រវាងបណ្ដាមន្ត្រីជាន់ខ្ពស់ (SOM) របស់អាស៊ាននិងកាណាដា។ 
ការសន្ទនាអាស៊ាន-កាណាដាលើកទី ១៤៖ វៀតណាមអះអាងគោរពរទំនាក ទំនងទ្វេភាគី - ảnh 1

(VOVworld) – ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៧ និងទី ៨ ឧសភា នៅរដ្ឋធានី Ottawa កាណាដា បានប្រារព្ធឡើងការសន្ទនាលើកទី ១៤ រវាងបណ្ដាមន្ត្រីជាន់ខ្ពស់ (SOM) របស់អាស៊ាននិងកាណាដា។ កិច្ចប្រជុំលើកនេះបានវាយតំលៃការបោះ ជំហានក្នុងការអនុវត្តសកម្មភាពសហប្រតិបត្តិការនៃផែនការធ្វើសកម្មភាព ដំណាក់កាល ២០១៦-២០២០ ហើយត្រៀមរៀបចំឲ្យសកម្មភាពជាន់ខ្ពស់នាពេល ខាងមុខ ជាពិសេស ក្នុងកាលៈទេសៈ ភាគីទាំងពីរកំពុងរៀបចំពិធីរំលឹកខួប អនុស្សាវីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងអាស៊ាន-កាណាដា។ ប្រធាន គណៈប្រតិភូ SOM របស់កាណាដា លោក Donald Bobiash បានសង្កក់ធ្ងន់ថា៖ កាណាដាមានគោលបំណងរួមជាមួយអាស៊ានបន្តជំរុញពាណិជ្ជកម្មសេរីភាពនិងការតភ្ជាប់ពាណិជ្ជកម្មក្នុងនោះមានលទ្ធភាពកសាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពអាស៊ាន-កាណាដា។ ថ្លែងមតិនៅកិច្ចប្រជុំ ប្រធានគណៈប្រតិភូវៀតណាម អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពរទំនាក់ទំនងអាស៊ាន-កាណាដា ហើយមានគោល បំណងថា៖ ភាគីទាំងពីរមានសកម្មភាពជាក់ស្តែងថែមទៀតដើម្បីពង្រីក សក្តានុភាពសហប្រតិបត្តិការឲ្យបានខ្លាំងក្លាឡើង។ស្ទីអំពីកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ លោក  Nguyen Quoc Dung បានស្នើឲ្យភាគីទាំងពីរបន្តអនុវត្តយន្តការសហប្រតិបត្តិការបច្ចុប្បន្នប្រកប ដោយប្រសិទ្ធភាពដូចជា៖ ARF ការពិគ្រោះយោបល់អាស៊ាន-កាណាដា។ ប្រធានគណៈប្រតិភូវៀតណាមក៏បានស្នើជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើ វិស័យអប់រំ តានរយៈការបង្កើនការផ្តល់អាហាររូបករណ៍របស់កាណាដាសំរាប់ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)អនុវត្តគំរោងការណ៍ សហការប្រតិបត្តិការទេសចរណ៍ ការជួបប្រាស្រ័យប្រជាជន បង្រួញគំលាត អភិវឌ្ឍន៍ ហើយលើកទឹកចិត្តមជ្ឈដ្ឋានសហគ្រិនកាណាដាវិនិយោញចូលក្នុង បណ្ដាប្រទេសអាស៊ាន ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ