ការអនុវត្តល្អនូវគោលនយោបាយចំពោះជនមានគុណូបការៈគឺជាកត្តាធានាវឌ្ឍនភាពនិងសមភាពសង្គម

(VOVWORLD) - ក្នុងរយៈពេលច្រើនឆ្នាំ កន្លងមក អាជ្ញាធរគ្រប់ជាន់ថ្នាក់ រណសិរ្សមាតុភូមិ ស្ថាប័ន អង្គការនិងបុគ្គលនានា តាម រយៈសកម្មភាពជាក់ស្ដែងជាច្រើន បានជួយទំនុកបម្រុងកាន់តែប្រសើរឡើងដល់ ជីវភាពរស់នៅខាងសម្ភារៈនិងខាងស្មារតីរបស់យុទ្ធជនពិការ គ្រួសារយុទ្ធជនពលីនិង ជនមានគុណូបការៈ។
ការអនុវត្តល្អនូវគោលនយោបាយចំពោះជនមានគុណូបការៈគឺជាកត្តាធានាវឌ្ឍនភាពនិងសមភាពសង្គម - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាក្នុងឱកាសរំលឹកខួបលើកទី៧៤ ទិវាយុទ្ធជនពិការ យុទ្ធជនពលី។ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី២៧ ខែកក្កដា មុនពេលប្រព្រឹត្តទៅកិច្ចពិភាក្សារបស់រដ្ឋសភានៅ សាលប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញថ្លែង សុន្ទរកថាក្នុងឱកាសរំលឹកខួបលើកទី៧៤ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២១)។ លោកបានបញ្ជាក់ថា ការយកចិត្តទុកដាក់ ជួយទំនុក បម្រុងយុទ្ធជនពិការ យុទ្ធជនមានជម្ងឺ គ្រួសារយុទ្ធជនពលី និងជនមានគុណូបការៈ ចំពោះបដិវត្តន៍ គឺជាគោលជំហរដ៏ឥតងាករេរបស់បក្សនិងរដ្ឋ ជាគុណធម៌ប្រពៃណី “ផឹកទឹកនឹកដល់ប្រភពដើម” “តងស្នងសងគុណ” របស់ប្រជាជាតិ។ ក្នុងរយៈពេលច្រើនឆ្នាំ កន្លងមក អាជ្ញាធរគ្រប់ជាន់ថ្នាក់ រណសិរ្សមាតុភូមិ ស្ថាប័ន អង្គការនិងបុគ្គលនានា តាម រយៈសកម្មភាពជាក់ស្ដែងជាច្រើន បានជួយទំនុកបម្រុងកាន់តែប្រសើរឡើងដល់ ជីវភាពរស់នៅខាងសម្ភារៈនិងខាងស្មារតីរបស់យុទ្ធជនពិការ គ្រួសារយុទ្ធជនពលីនិង ជនមានគុណូបការៈ។
លោកប្រធានរដ្ឋសភា Vuong Dinh Hue ឲ្យដឹងថា បច្ចុប្បន្ននេះ នៅតែមាន គ្រួសារយុទ្ធជនពិការ យុទ្ធជនពលី គ្រួសារមានគុណូបការៈដែលកំពុងជួបការលំបាក ក្នុងជីវភាព។ នៅតែមានយុទ្ធជនពលីដែលមិនទាន់រកឃើញអិដ្ឋធាតុនិងអត្តសញ្ញាណ នៅឡើយ។ ដូច្នេះ ត្រូវការបន្តមានគោលនយោបាយអនុគ្រោះ ជួយឧបត្ថម្ភយ៉ាងជាក់ ស្ដែងនិងប្រកបដោយប្រសិទ្ធភាពដើម្បីគ្រួសារមានគុណូបការៈចំពោះប្រទេសជាតិ ទាំងអស់  សុទ្ធតែមានកម្រិតជីវភាពដោយស្មើរភាពឬខ្ពស់ជាងកម្រិតជីវភាពជាមធ្យម របស់ប្រជាជន។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ថា៖ “ការអនុវត្តល្អនូវគោលនយោបាយអនុគ្រោះចំពោះជនមានគុណូបការៈជាមនោសញ្ចេតនាដ៏ពិសិដ្ឋ ការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់របស់ប្រព័ន្ធនយោបាយនិងប្រជាជន ទាំងមូលផង ព្រមទាំងជាកត្តាធានាវឌ្ឍនភាពនិងសមភាពសង្គមផង ដែលចូលរួម ចំណែកពង្រឹងផែនមហាសាមគ្គីជាតិទាំងមូល បង្កើនជំនឿជឿជាក់របស់ប្រជាជនទៅ លើបក្សនិងរដ្ឋ”។
ដោយការយល់ដឹងយ៉ាងជ្រាលជ្រៅពីបញ្ហានេះ រដ្ឋសភា សមាជិកសមាជិការដ្ឋ សភា នឹងកសាង សុក្រិតច្បាប់ ហើយឃ្លាំមើលការអនុវត្តគោលនយោបាយចំពោះជន មានគុណូបការៈ ដើម្បីជួយជនមានគុណូបការៈទាំងអស់និងក្រុមគ្រួសារគេទទួលបាន ផលយ៉ាងគ្រប់គ្រាន់ពីគោលនយោបាយអនុគ្រោះរបស់បក្សនិងរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ