ការអភិវឌ្ឍថ្មីក្នុងវិស័យការពារជាតិរវាងវៀតណាមនិងនូវែលសេឡង់

(VOVWORLD) -  តាមការអញ្ជើញរបស់លោក Ron Mark រដ្ឋមន្រ្តីក្រសួងការពារជាតិនូវែលសេឡង់ នាយឧត្តមសេនី យ៍ លោក Ngo Xuan Lich លេខារងនៃគណៈកម្មាធិ ការបក្សទ័ពមជ្ឈិមនិងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀត ណាម បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនូវែលសេឡង់។

ការអភិវឌ្ឍថ្មីក្នុងវិស័យការពារជាតិរវាងវៀតណាមនិងនូវែលសេឡង់ - ảnh 1 រដ្ឋមន្រ្តីក្រសួងការពារជាតិនូវែលសេឡង់ លោក Ron Mark  អញ្ជើញទទួលស្វាគមន៍នាយឧត្តមសេនីយ៍  លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម

នាថ្ងៃទី ៥ ខែ វិច្ឆិកា ពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះរដ្ឋមន្រ្តីលោក Ngo Xuan Lich និងគណៈប្រតិភូបានធ្វើឡើង ដោយពិធីការប្រពៃណីរបស់ជនជាតិ Maori ដែលជាជនជាតិដើមភាគតិចនៃប្រទេសនូវែលសេឡង់។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារ កិច្ចមក ភាគីទាំងពីរបានអនុវត្តន៍កិច្ចពិភាក្សា។

នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីទាំងពីររូបបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើបណ្តាបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងជម្រាបជូនគ្នាទៅវិញទៅមក អំពីស្ថានភាពសេដ្ឋកិច្ចសង្គមនៃប្រទេសនិមួយៗ ក៏ដូចជាវាយតម្លៃនិងដាក់ចេញនូវវិធានការនានាដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិទ្វេភាគី។ ភាគីទាំងពីរបានចាត់ទុកថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព យោងតាមឯកសារដែលបានចុះហត្ថ លេខាមុននេះ ជាពិសេសគឺអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣ ដោយស្របតាមតម្រូវការនិងប្រភពធនធានមនុស្សនៃភាគីនីមួយៗ។

ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីវៀតណាមលោក Ngo Xuan Lich បានជម្រាបថា នៅឆ្នាំ ២០២០ខាងមុខ វៀតណាមនឹងធ្វើជាប្រធានអាស៊ាន។ តាមនោះ ក្រសួងការពារប្រទេសវៀតណាមនឹងទទួលរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារប្រទេសអាស៊ាន បើកទូលាយ (ADMM+) និងរៀបចំពិធីរំលឹកខួបលើកទី ១០ នៃការបង្កើតយន្តការនេះព្រមទាំងស្នើឲ្យក្រសួងការពារជាតិនូវែលសេឡង់គាំទ្រនិងជួយឧបត្ថម្ភវៀតណាមផងដែរ។

ស្តីពីបញ្ហានៅសមុទ្រខាងកើត រដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀងថា រាល់ជម្លោះត្រូវបានដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផងដែរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់លើកនេះ រដ្ឋមន្រ្តីក្រ សួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich និងគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមបានទៅទស្សនកិច្ចនៅវិទ្យាស្ថានអគ្គសេនាធិការចម្រុះ។ នៅទីនេះ គណៈប្រតិភូបានផ្ទៀងស្តាប់ ឧត្តមសេនីយ៍ឯកលោក John Boswell មេបញ្ជាការកងទ័ពជើងគោក ណែនាំអំពីយុទ្ធសាស្ត្រការពារជាតិរបស់កងទ័ពនូវែលសេឡង់ ក្នុងនោះ សង្កត់ធ្ងន់លើការអាទិភាពនៃការបម្រើសហគមន៍ ប្រទេសជាតិនិងចូលរួមបេសកកម្មអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ