កំលាំងតាលីបង់វាយប្រហារទៅលើមូលដ្ឋានសឹកធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួសនៅអាប់ហ្គានីស្ថាន

កំលាំងតាលីបង់វាយប្រហារទៅលើមូលដ្ឋានសឹកធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួសនៅអាប់ហ្គានីស្ថាន - ảnh 1
កំលាំងតាលីបង់វាយប្រហារទៅលើមូលដ្ឋានសឹកធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួសនៅអាប់ហ្គានីស្ថាន (VNA)


(VOVworld) – នាថ្ងៃទី ២២ មេសា អ្នកនាំពាក្យកងទ័ពយោធាអាមេរិកបាន ឲ្យដឹងថា៖ បណ្ដាជនប្រដាប់អាវុធជ្រុលនិយមរបស់តាលីបង់អាចធ្វើឲ្យមនុស្ស ចំនួន ៥០ នាក់រងរបួសក្នុងការវាយប្រហារដែលបានប្រព្រឹត្តទៅនៅវិហារឥស្លាម មួយនិងហាងបាយក្នុងមូលដ្ឋានសឹករបស់កងទ័ពអាប់ហ្គានីស្ថាន ព្រមទាំង បង្ហាញថានេះគឺជាការវាយប្រហារដោយទ្រង់ទ្រាយធំ។ អ្នកនាំពាក្យបញ្ជារដ្ឋាន កណ្ដាលកងទ័ពអាមេរិក វីរៈសេនីយ៍ឯក លោក John Thomas បានជូនដំណឹង ព័ត៌មានពោលខាងលើហើយរំលឹកឡើងវិញថា៖មិនច្បាស់លាស់ថាមានជនរងគ្រោះចំណុះកងកំលាំងចម្រុះដឹកនាំដោយអាមេរិកដែរឬទេ។ មុននោះ នាថ្ងៃទី ២១ មេសា ក្រសួងការពារជាតិអាប់ហ្គានីស្ថានបានបញ្ជាក់ថា៖ សេនាជនយ៉ាងហោច ណាស់ចំនួន ៨ នាក់និងភេរវករមួយនាក់ត្រូវស្លាប់រួមជាមួយមនុស្សចំនួន ១១ នាក់ ទៀតរងរបួសបន្ទាប់ពីកំលាំងតាលីបង់វាយប្រហារទៅលើអង្គភាពទ័ពធំ អាប់ហ្គានីស្ថាននៅខេត្ត Balkh ប៉ែកខាងជើងប្រទេសនេះ៕ 


ប្រតិកម្មទៅវិញ

ផ្សេងៗ