ក្លឹប “ដើម្បី Hoang Sa – Truong Sa ជាទីស្រឡាញ់”៖ តភ្ជាប់បេះដូងឆ្ពោះទៅកោះសមុទ្រមាតុប្រទេស

(VOVWORLD) - កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ មូលនិធិអាហារូបករណ៍ Vu A Dinh ចំណុះមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានបង្កើតក្លឹប “ដើម្បី Hoang Sa – Truong Sa ជាទីស្រឡាញ់” សំដៅតភ្ជាប់រាល់ទឹកចិត្តនិងបេះដូងឆ្ពោះទៅកោះ សមុទ្ររបស់មាតុប្រទេស។
ក្លឹប “ដើម្បី Hoang Sa – Truong Sa ជាទីស្រឡាញ់”៖ តភ្ជាប់បេះដូងឆ្ពោះទៅកោះសមុទ្រមាតុប្រទេស - ảnh 1 ទិដ្ឋភាពនៅពិធីរំលឹកខួប (រូបថត៖ Tuoi Tre)

        នាថ្ងៃទី១០ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ក្លឹប “ដើម្បី Hoang Sa – Truong Sa ជាទីស្រឡាញ់” បានរៀបចំពិធីរំលឹកខួបលើកទី៥ឆ្នាំទិវាបង្កើត។

        កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤ មូលនិធិអាហារូបករណ៍ Vu A Dinh ចំណុះមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានបង្កើតក្លឹប “ដើម្បី Hoang Sa – Truong Sa ជាទីស្រឡាញ់” សំដៅតភ្ជាប់រាល់ទឹកចិត្តនិងបេះដូងឆ្ពោះទៅកោះ សមុទ្ររបស់មាតុប្រទេស។ តាំងពីពេលនោះមក ក្លឹបបានអភិវឌ្ឍដោយឥតឈប់ ឈរ។ រហូតមកដល់ពេលនេះ ក្លឹបមានសមាជិកជាបុគ្គលជាង១៥០០នាក់ និង សមាជិកជាសមូហភាពប្រមាណ៩៣អង្គភាពទាំងនៅក្នុងនិងក្រៅប្រទេស រួមជា មួយសមាជិកចំនួន២៣០០នាក់លើបណ្ដាញសង្គម Facebook ទៀតផង។

        ក្លឹបបានបង្កលក្ខណៈអោយសមាជិកចំនួន២៣៥នាក់ទៅសាកសួរសុខទុក្ខ ជូនអំណោយនៅប្រជុំកោះ Truong Sa និងផ្ទះរន្ទា DK ប្រគល់ផ្ទះមេត្តាធម៌ ផ្ទះ យុទ្ធមិត្តចំនួន៣៥ខ្នង់ជូនបណ្ដាយុទ្ធជនកងទ័ពជើងទឹក ហើយប្រគល់អាហារូប ករណ៍ជាង៩០០០ចំណែកជូនសិស្សានុសិស្សដែលជាកូនៗរបស់យុទ្ធជនទ័ពជើងទឹកនិងគ្រួសារអ្នកនេសាទដែលមានស្ថានភាពរស់នៅលំបាក ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ