កសាងនិងកែលំអរច្បាប់ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVworld)-នាព្រឹកថ្ងៃទី៩ធ្នូនៅទីក្រុងហាណូយ គណៈបញ្ជាណែនាំបូកសរុប រយៈពេល១០ឆ្នាំអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ៤៨មជ្ឈឹម បានរៀបចំសន្និសីទ យកមតិចូលក្នុងសេចក្តីព្រាងនៃ “របាយការណ៍បូកសរុបរយៈពេល១០ឆ្នាំអនុវត្ត
សេចក្តីសម្រេច​ស្តីពីយុទ្ធសាស្ត្រកសាងនិងកែលំអរប្រព័ន្ធច្បាប់វៀតណាមដល់ ឆ្នាំ២០១០ទិសដៅដល់ឆ្នាំ២០២០”។

        ក្រោយរយៈពេល១០ឆ្នាំអនុវត្តសេចក្តីសម្រេចនេះ ការងារកសាងនិងអនុវត្ត ច្បាប់ទទួលបានលទ្ធផលសំខាន់ៗជាច្រើន ប្រព័ន្ធច្បាប់ត្រូវបានកែលំអរទាំងខ្លឹម
សា រូបភាព ចំនួននិងគុណភាព។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Ha Hung Cuong បាន
ឲ្យដឹងថា៖

        “នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ក្រមច្បាប់ទាំងអស់ដែលបានផ្សព្វផ្សាយ នា​រយៈពេល១០ឆ្នាំកន្លងទៅ ជាពិសេសក្នុងឆ្នាំ២០១៤ និង២០១៥ដែលបានធ្វើ វិសោ
ធនកម្ម គឺបានបង្ហាញយ៉ាងគ្រប់គ្រាន់នូវការផ្លាស់ប្តូរថ្មីពីជំហានៗ តាមទិស ប្រជា
ធិបតេយ្យ ដោយមានការចូលរួមជាក់ស្តែងរបស់បុគ្គល អង្គការ ក្រុមហ៊ុន នានាផង
ដែរ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ