កសាងប្រព័ន្ធធានារ៉ាប់រងសង្គមឆ្ពោះទៅប្រជាជនទាំងមូល ស្របតាមស្តង់ដារអន្តរជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទដើម្បីវាយតម្លៃលទ្ធផល រយៈពេល ២៥ ឆ្នាំ នៃការអនុវត្តគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព។ 
កសាងប្រព័ន្ធធានារ៉ាប់រងសង្គមឆ្ពោះទៅប្រជាជនទាំងមូល ស្របតាមស្តង់ដារអន្តរជាតិ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងសន្និសីទ 

អញើញថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្រ្តីបានទទួលស្គាល់ថា អស់រយៈពេល ២៥ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍មក ការធានារ៉ាប់រងសង្គមបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រព័ន្ធសន្តិសុខសង្គម រួមចំណែកដល់ការបង្ហាញពីលក្ខណៈល្អប្រពៃនៃរបប ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំមកនូវលទ្ធ ផលគួរអោយកត់សម្គាល់ ដែលបានសហគមន៍អន្តរជាតិទទួលស្គាល់។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យស្ថា ប័នធានារ៉ាប់រងសង្គមវៀតណាម រៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍មួយ ដើម្បីក្លាយជាស្ថាប័នទំនើបប្រកបដោយប្រសិទ្ធភាព។  លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖ “គោលដៅគឺត្រូវមានប្រព័ន្ធធានារ៉ាប់រងសង្គម ដែលផ្តោតលើប្រជាជនគ្រប់រូបស្របតាមស្តង់ដារអន្តរជាតិ បង្កើតបណ្តាញសុវត្ថិភាពរួមមានច្រើនស្រទាប់និងការការពារសមាជិកសហគមន៍ទាំងអស់។ គោលដៅចុងក្រោយគឺថែរក្សាជីវភាពរស់នៅរបស់មនុស្ស ថែរក្សាសុខុមាលភាពរបស់ប្រជាជន។ ប្រការនេះត្រូវតែយល់ឱ្យបានហ្មត់ចត់ ដើម្បីមនុស្សគ្រប់គ្នាអាចទទួលបានអត្ថប្រយោជន៍ផងដែរ”រហូតដល់ដំណាច់ឆ្នាំ ២០១៩ ចំនួនប្រជាជនដែលចូលរួមក្នុងការធានារ៉ាប់រងសុខភាពបានឈានដល់ជិត ៨៦ លាននាក់ (ស្មើនឹង ៩០% នៃប្រជាជន)។ ជាមួយនឹងអត្រានេះ វៀតណាមបានសម្រេចគោលដៅនៃការធានារ៉ាប់រងសុខភាពប្រជាជនទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ