កសាងរដ្ឋាភិបាលអេឡិចត្រូនិកគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់វៀតណាម

(VOVWORLD) - នាយករដ្ឋមន្រ្តី ប្រធានខុទ្ទការល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានចូលរួមនិងថ្លែងមតិនៅក្នុងពិធីបើកកិច្ចប្រជុំនិទាឃរដូវឆ្នាំ ២០១៩ ដែលរៀបចំដោយធនាគារពិភពលោក (WB) ស្តីពីអភិបាលកិច្ចឌីជីថលនិងការអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល នៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក នាថ្ងៃទី១៣ខែមេសា។ 

លោក Mai Tien Dung បាននិយាយថា ការអនុវត្តកម្មវិធីបច្ចេកវិទ្យាព័ត៌មាននិងការកសាងរដ្ឋាភិបាលអេឡិចត្រូនៅវៀតណាមបានចាប់ផ្តើមនាឆ្នាំ ២០០០ ហើយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ រដ្ឋាភិបាល វៀតណាមបានប្តេជ្ញាកសាងរដ្ឋាភិបាលអេឡិចត្រូនិក និងឆ្ពោះទៅរករដ្ឋាភិបាលឌីជី ថល ឆ្ពោះទៅសង្គមឌីជីថលនិងសេដ្ឋកិច្ចឌីជីថល ជាអាទិភាពមួយក្នុងដំណាក់កាល ២០១៦ - ២០២០ ដើម្បីបង្កើតគ្រឹះដ៏រឹងមាំ សម្រាប់ការផ្លាស់ប្តូរឌីជីថលដ៏ទូលំទូលាយក្នុងដំណាក់កាល ២០២១-២០៣០។

លោក Mai Tien Dung បានអះអាងថា វៀតណាមមានឆន្ទៈ ចែករំលែកមេរៀននិងភាពជោគជ័យក៏ដូចជាគំហិតក្នុងការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិក ជាមួយបណ្តាប្រទេសនិងអង្គការនានាដែលត្រូវការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ