កាសែតកាណាដាស្ងើចសរសើរវៀតណាមចំពោះជោគជ័យដ៏លេចធ្លោក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19

(VOVWORLD) -  កាសែត “Globe and Mail” របស់កាណាដា នាថ្ងៃទី ២៧ ខែឧសភា បានចុះផ្សាយអត្ថបទមួយដោយវាយតម្លៃថា “សមិទ្ធិផលរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស SARS-CoV-2 គឺលេចធ្លោយ៉ាងពិសេស អាចនិយាយបានថា “មានមួយគ្មានពីរ” ហើយចាត់ទុកថា នេះគឺជា “បទដ្ឋានក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19”។

យោងតាមអត្ថបទនេះ វៀតណាមបានបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺចាប់តាំងពីចុងខែមេសាឆ្នាំ ២០២០ មក។ យ៉ាងណាមិញ អ្នកជំងឺធ្ងន់ធ្ងរបំផុតលេខ ៩១ ជាជនជាតិអង់គ្លេស អាយុ ៤៣ ឆ្នាំ ដែលជាអ្នកបើក យន្ដ ហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បច្ចុប្បន្នកំពុងព្យាបាលនៅមន្ទីរពេទ្យមួយក្នុងទីក្រុងហូជីមិញ ហើយការសង្គ្រោះអ្នកជំងឺ ៩១ នាក់ បានក្លាយជាអាទិភាពរបស់វៀតណាម។

សាស្ត្រាចារ្យផ្នែកជំងឺឆ្លង លោក Guy Thwaites ប្រធានអង្គភាពស្រាវជ្រាវខាងគ្លីនិក នៃសាកលវិទ្យាល័យ Oxford ប្រចាំនៅវៀតណាមបានវាយតម្លៃថា “វៀតណាមមានសកម្មភាពយ៉ាងឆាប់រហ័ស ដោយសារវៀតណាមបានយល់ច្បាស់ពីគ្រោះថ្នាក់នៃជំងឺឆ្លងដែលមិនទាន់បានគ្រប់គ្រង។ ទន្ទឹមជាមួយគ្នានោះ ប្រជាជនវៀតណាមក៏បានយល់ច្បាស់ពីការគំរាមកំហែងពីជំងឺឆ្លង ហើយដឹងថា ត្រូវមានវិធានការទប់ស្កាត់ជំងឺយ៉ាងឆាប់បំផុត។ វៀតណាមបានត្រៀមយ៉ាងល្អណាស់!”។ លោកសាស្រ្តាចារ្យរូបនេះក៏បានបង្ហាញនូវទំនុកចិត្តលើភាពត្រឹមត្រូវនៃចំនួនអ្នកឆ្លងតិចហើយមិនមានអ្នកស្លាប់ដោយសារ COVID-19  នៅវៀតណាម ខណៈដែលលោកបានទទួលទិន្នន័យផ្លូវការនិងតាមរយៈដំណើរទស្សនកិច្ចមន្ទីរពេទ្យនានានៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ