កាសែតរុស្ស៊ី៖ រដ្ឋាភិបាលវៀតណាមអនុវត្តវិធានការណ៍ប្រយុទ្ធប្រឆាំងនឹង COVID-19 យ៉ាងឆាប់រហ័សនិងម៉ត់ចត់

(VOVWORLD) - វៀតណាម -“គំរូ” នៃការអនុវត្តវិធីទប់ស្កាត់ជំងឺរាតត្បាត COVID-19 ក្នុងល័ក្ខខ័ណ្ឌមានកំណត់ ខណៈពេលដែល ប្រ ជាជន ១ម៉ឺននាក់ មានតែវេជ្ជបណ្ឌិត ៨នាក់ប៉ុណ្ណោះ។  

នេះគឺជាខ្លឹមសារនៃអត្ថបទសរសេរ ដែលបានចុះផ្សាយនៅលើគេហទំព័រ zen.yandex.ru របស់ រុស្ស៊ី ដែលបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19។

យោងតាមអត្ថបទពោលខាងលើ វៀតណាមបានគ្រប់គ្រងយ៉ាងល្អនូវការឆ្លងរាលដាលនៃ COVID-19។ ជាក់ស្តែងគឺចុងខែមិនា បានរកឃើញករណីឆ្លងជាង ២០០ ប៉ុណ្ណោះ  ហើយគ្មានអ្នកស្លាប់ដោយសារការឆ្លើយតបយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលចំពោះជំងឺរាតត្បាត។ អត្ថបទនេះក៏បានគូសបញ្ជាក់ពីវិធានការដែលរដ្ឋាភិបាលវៀតណាមបានអនុវត្តយ៉ាងឆាប់រហ័សនិងម៉ឺងម៉ាត់ នោះគឺការបិទសាលារៀនទាំងអស់; ផ្អាកជើងហោះហើរទាំងអស់; ដាក់ឲ្យនៅដាច់ដោយឡែកដោយបង្ខំក្នុងរយៈពេល ១៤ ថ្ងៃសម្រាប់អ្នកមកពីបរទេស; ដាក់ឲ្យនៅដាច់ដោយឡែកអ្នកឆ្លង និងតាមដានគ្រប់ករណីដែលមានការប៉ះពាល់ជាមួយអ្នកមានជម្ងឺ ជាដើម។

អ្នកនិពន្ធអត្ថបទបានវាយតម្លៃថា វៀតណាមបានក្លាយជា “ គំរូ” សម្រាប់ប្រទេសជាច្រើនទៀត អំពីវិធានការ បង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពបំផុត ជាមួយនឹងការចំណាយសមរម្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ