កាសែតអាមេរិក៖ វិនិយោគលើគមនាគមន៍ជា “កូនសោរ” ដើម្បីសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍយ៉ាងខ្លាំងក្លា

(VOVWORLD) - អត្ថបទខាងលើក៏បានចាត់ទុកថា រដ្ឋាភិបាល វៀតណាមបានឆ្លើយតបនឹង តម្រូវការនេះ ដោយការបង្កើតឡើងគម្រោងការណ៍គមនាគមន៍លើទូទាំងប្រទេស ដោយឈ្មោះថា ផ្លូវល្បឿនលឿនជើង-ត្បូង។ គម្រោងការណ៍ក្នុងតម្លៃ៥ពាន់លានដុល្លា អាមេរិកនេះ នឹងតភ្ជាប់ប្រទេសទាំងមូលតាមផ្លូវគោកដោយមានប្រវែង ២១០៩ គីឡូម៉ែត្រ។ 

ទស្សនាវដ្ដី borgenmagazine.com របស់អាមេរិក កាលពីថ្ងៃទី៦ មេសា បាន បង្ហោះបទអត្ថាធិប្បាយស្ដីពីដំណើរការកែទម្រង់ផ្នែកសេដ្ឋកិច្ចតាមមាគ៌ា ផ្លាស់ប្ដូរថ្មី ចាប់តាំងពីមហាសន្និបាតទូទាំងប្រទេសលើកទី៦របស់បក្សកុម្មុយនិស្តវៀតណាម ក្នុង នោះសង្កត់ធ្ងន់ថា វៀតណាមមានកំណើនសេដ្ឋកិច្ចមិនអាចជឿបាន ដោយបង្កើតឡើងការ រីកលូតលាស់យ៉ាងខ្លាំងក្លាក្នុងសកម្មភាពសេដ្ឋកិច្ចនិងការកាត់បន្ថយអត្រាក្រីក្រ។
តាមអ្នកនិពន្ធនៃអត្ថបទនេះថា ការកែលម្អបណ្ដាញទេសចរណ៍នឹងជះឥទ្ធិពល យ៉ាងស៊ីជម្រៅដល់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្នែកគមនាគមន៍ដឹកជញ្ជូនរបស់វៀតណាម។ ប្រការនេះនឹងតភ្ជាប់អ្នកប្រើប្រាស់និងផលិតករយ៉ាងល្អប្រសើរជាង កាត់ បន្ថយការចំណាយលើការដឹកជញ្ជូនទំនិញនិងធនធាន ដោយការបង្កើនប្រសិទ្ធភាព នៃការដឹកជញ្ជូន។
អត្ថបទខាងលើក៏បានចាត់ទុកថា រដ្ឋាភិបាលវៀតណាមបានឆ្លើយតបនឹង តម្រូវការនេះ ដោយការបង្កើតឡើងគម្រោងការណ៍គមនាគមន៍លើទូទាំងប្រទេស ដោយឈ្មោះថា ផ្លូវល្បឿនលឿនជើង-ត្បូង។ គម្រោងការណ៍ក្នុងតម្លៃ៥ពាន់លានដុល្លា អាមេរិកនេះ នឹងតភ្ជាប់ប្រទេសទាំងមូលតាមផ្លូវគោកដោយមានប្រវែង ២១០៩ គីឡូម៉ែត្រ។ គម្រោងការណ៍នេះនឹងតភ្ជាប់ដោយផ្ទាល់ខេត្តចំនួន៣២របស់វៀតណាម ចាប់ពី Lang Son រហូតដល់ Ca Mau។ នេះជាបដិវត្តន៍មួយនៃបណ្ដាញគមនាគមន៍ វៀតណាម ហេតុដូច្នេះ រដ្ឋាភិបាលចាត់ទុកថានេះជា “អាទិភាពជាតិ”។
អត្ថបទខាងលើបានធ្វើសន្និដ្ឋានថា វៀតណាមកំពុងស្ថិតនៅផ្លូវបំបែកជា៣ ក្នុង ដំណើរការអភិវឌ្ឍ ហើយត្រូវការវិនិយោគលើបណ្ដាញគមនាគមន៍ ដើម្បីថែរក្សា និងពង្រីកល្បឿនកំណើនសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ