កូឡុំប៊ី៖ ELN ដាស់តឿនរដ្ឋាភិបាលចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់

កូឡុំប៊ី៖ ELN ដាស់តឿនរដ្ឋាភិបាលចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ - ảnh 1
ប្រធានក្រុមចរចារកងទ័ពរំដោះជាតិ (ELN) នៅកូឡុំប៊ីលោក Pablo Beltran នៅវង់ចរចារជាមួយរដ្ឋាភិបាលកាលពីថ្ងៃទី៧ កុម្ភៈ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៨ កុម្ភៈ ប្រធានក្រុមចរចារកងទ័ពរំដោះជាតិ (ELN) នៅ
កូឡុំប៊ីលោក Pablo Beltran ប្រកាសថា នឹងបញ្ឈប់ការវាយប្រហារទៅលើប៉ូលីសនិង
កងទ័ពបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយរដ្ឋាភិបាលកូឡុំប៊ី
។នេះជាប្រតិកម្មដំបូងរបស់ ELN ក្រោយពីរដ្ឋមន្រ្តីមហាផ្ទៃកូឡុំប៊ីលោក Fernando
 Cristo រិះគន់ការវាយប្រហារដោយគ្រាប់បែករបស់ក្រុមនេះកាលពីថ្ងៃ ទី១៩ កុម្ភៈ
កន្លងទៅដែលបណ្ដាលឲ្យប៉ូលីសមួយនាក់ស្លាប់និង៣០នាក់ទៀតរង របួស ព្រម
ទាំងព្រមានថា ការវាយប្រហារដូច្នេះនឹងគំរាមកំហែងទៅលើដំណើរ ការចរចារសន្តិ
ភាពនៅប្រទេសនេះ។ថ្លែងមតិនៅលើវិទ្យុសម្លេង Caracol លោក Beltran ឲ្យដឹងថា
ELN ត្រៀមខ្លួនជាស្រេចធ្វើការសន្ទនា ប៉ុន្តែចាំបាច់ត្រូវមានកិច្ច សហប្រតិបតិ្តការពី
ភាគីរដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ