ខិតខំប្រឹងប្រែងនាំចេញផលិផលកសិ រុក្ខ ជលផលឲ្យសម្រេចបានទឹកប្រាក់ចំនួនពី ៦០ ទៅ ៦២ ពាន់លានដុល្លារនៅឆ្នាំ ២០៣០

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីទើបបានអនុម័តលើគម្រោងជំរុញការនាំចេញផលិតផលកសិ រុក្ខ ជលផលដល់ឆ្នាំ ២០៣០។ 
ខិតខំប្រឹងប្រែងនាំចេញផលិផលកសិ រុក្ខ ជលផលឲ្យសម្រេចបានទឹកប្រាក់ចំនួនពី ៦០ ទៅ ៦២ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ - ảnh 1ប្រភព៖ baochinhphu.vn

គោលដៅរួមរបស់គម្រោងដល់ឆ្នាំ ២០៣០ គឺជំរុញកំណើនតម្លៃប្រាក់នាំចេញផលិតផល កសិ រុក្ខ ជលផល ហើយចូលរួមទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិ រុក្ខ ជលផល និងល្បៀងអាហារពិភពលោកយ៉ាងទូលំទូលាយ ប្រកបដោយចីរភាពទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់តម្លៃផលិត ផល កសិ រុក្ខ ជលផលនៃចេញរបស់ វៀតណាម សំដៅឆ្លើយតបនឹងបទប្បញ្ញត្តិនៃទីផ្សារនាំចូល។ គម្រោងនេះបានដាក់ចេញគោលដៅថា ដល់ឆ្នាំ២០៣០ តម្លៃនាំចេញកសិ រុក្ខ ជលផលរបស់វៀតណាមសម្រេចបានទឹកប្រាក់ប្រមាណពី ៦០ ទៅ ៦២ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ក្រុមកសិផលសំខាន់ៗសម្រេចបានទឹកប្រាក់ចំនួន ២៥ ពាន់លានដុល្លារ ផលិតផលព្រៃឈើសម្រេចបានទឹកប្រាក់ពី ១៦ ទៅ ១៧ ពាន់លានដុល្លារអាមេរិក ហើយជលផលសម្រេចបានទឹកប្រាក់ចំនួន ១៥ ពាន់លានដុល្លារអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ