ខេត្ត An Giang រំពឹងថានឹងទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៧០០.០០០នាក់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ ២០១៩

(VOVWORLD) - ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក ២០១៩ ក្រុមហ៊ុនទេសចរណ៍ រមណីដ្ឋានទេស ចរណ៍នៅទូទាំងខេត្ត An Giang បានរៀបចំសកម្មភាពជាច្រើននិងព្រឹត្តិការណ៍គួរអោយចាប់អារម្មណ៍។

យោងតាមលោក Nguyen Khanh Hiep នាយកមន្ទីរវប្បធម៍ កីឡានិងទេសចរណ៍ខេត្ត An Giang ថា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០១៩នេះ  (ពោលគឺពីថ្ងៃទី ២ ដល់ថ្ងៃទី ១០ ខែកុម្ភៈ) ខេត្ត  An Giang រំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរជាង ៧០ ម៉ឺននាក់ កើនឡើង ១៥,១៨% បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ហើយប្រាក់ចំណូលត្រូវបានប៉ាន់ស្មានទទួលបានគឺ ២៦ ពាន់លានដុង។

ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក ២០១៩ ក្រុមហ៊ុនទេសចរណ៍ រមណីដ្ឋានទេសចរណ៍នៅទូទាំងខេត្ត An Giang បានរៀបចំសកម្មភាពជាច្រើននិងព្រឹត្តិការណ៍គួរអោយចាប់អារម្មណ៍  ដើម្បីបម្រើតម្រូវការ កម្សាន្តរបស់អ្នកទេសចរនិងប្រជាជន ដែលមកទស្សនានិងរីករាយជាមួយដំណើរកំសាន្តនិទាឃរដូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ